Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ឯក​ឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​អញ្ជើញ​ចូលរួម​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១២​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៣​

M26-u-fullស្វាយរៀង​ ៖ ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១២ ​និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៣ ​របស់​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ខេត្ត​ស្វាយរៀង​ ដែល​ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង ​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣ ​នៅ​សាល​ប្រជុំ​ធំ​របស់​សាកលវិទ្យាល័យ​ស្វាយរៀង​ ក្រោម​វត្តមាន ​ឯកឧត្តម ​ហ៊ុន ម៉ា​នី ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​លោក ​ឌី វិជ្ជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្តស្វាយរៀង​ និង​លោក ​រស់ ឆាយ​ ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់​លោក​លោក​ស្រី​ជា​ប្រធាន​ អនុប្រធាន​ ក្រុម​ការងារ ​និង​សមាជិក​សមាជិកា​ជាច្រើន​រយ​នាក់​ទៀត។

ក្រោយពី​អង្គសន្និបាត​បាន​តាមដាន​ស្តាប់​របាយការណ៍​បូកសរុប​សកម្មភាព​តាមរយៈ ឆ្នាំ​២០១២ ដែល​បង្ហាញ ដោយ ឯកឧត្តម ទុំ សា​រ៉ា​វុ​ទ្ធ អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​បទ​អន្តរាគមន៍​របស់​តំណាង​យុវជន​ស្រុក​ក្រុង​ទាំង ៨ ជា​បន្តបន្ទាប់​រួចមក។ ក្នុង​ខ្លឹមសារ​ពី​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អនុវត្តន៍​កន្លងមក ជា​ឧ​ត្ត​ម​ប្រយោជន៍ និង​ត្រូវបាន​សង្គម​កោតសរសើរ ដូចជា​ការអប់រំ យុវជន យុវនារី​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្រឿងញៀន តាមរយៈ​ការបង្កើត​ឱ្យ​វគ្គ​ហ្វឹកហាត់​កីឡា ជាច្រើន​ប្រភេទ និង​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជូន​សមាជិក សមាជិកា លើ​មុខជំនាញ​វគ្គ​ខ្លីៗ​ជាច្រើន​ដូចជា ផ្នែក​កុំព្យូទ័រ រដ្ឋបាល​ទូទៅ ភាសាបរទេស។ ក្នុងនោះ​ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​ដូចជា បរិច្ចាគ​ឈាម ចុះ​សួរសុខទុក្ខ​វីរកងទ័ព ជួសជុល​ផ្លូវ សាលារៀន ដាំ​ដើមឈើ ជួយ​ច្រូតកាត់ និង​បង្កបង្កើន​ផល​ជូន​ប្រជាពលរដ្ឋ ជាពិសេស បាន​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

នៅក្នុង​អង្គសន្និបាត ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍​សំណេះសំណាល​ដោយ​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា យុវជន​ទាំងអស់​ដែល​នៅក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ បាន​ចូលរួម​អនុវត្តន៍​ការងារ​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ ឃុំ សង្កាត់ បានល្អ​លើ​គ្រប់​វិស័យ ជាពិសេស បាន​ចូលរួម អនុវត្ត​នូវ​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ។

ពាក់ព័ន្ធ​ទិសដៅ​របស់​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​ធ្វើការ​ណែនាំ​ដល់​យុវជន​ដែល​បាន​ចូលរួម​នៅពេលនេះ​ត្រូវ​បន្ត និង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​លក្ខន្តិកៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត សំដៅ​ធ្វើឲ្យ​យុវជន​នៅ​គ្រប់​ស្រទាប់វណ្ណៈ​យល់​ពី​ខ្លឹមសារ​នៃ​លក្ខន្តិកៈ ដើម្បី​កសាង ការពារ និង​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ពី​មនុស្ស​ចាស់​ពី​ពេលនេះ និង​ទៅ​ថ្ងៃ​អនាគត។ ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុងនាម​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបញ្ជាក់​រំលឹក​ដល់​យុវជន​ទាំងអស់​ត្រូវ​បន្ត​សិក្សា​រៀនសូត្រ​ឱ្យបាន​គ្រប់​ជំនាញ​វិជ្ជាជីវៈ និង​ប្រព្រឹត្ត​អំពើ​ល្អ ដើរ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​កម្ពុជា យុវជន​ទាំងអស់ ដែលមាន​អាយុ​គ្រប់​បោះឆ្នោត ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ឱ្យបាន​គ្រប់ៗ​គ្នា។

ឯកឧត្តម ប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​កោតសរសើរ​ចំពោះ​សកម្មភាព និង​ការងារ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែល​បាន​ខិតខំ​ជំរុញ ការ​ធ្វើសកម្មភាព​តាម​មូលដ្ឋាន​ដែល​ទទួល​បាន​លទ្ធផល​ជាទី​មោទនៈ ហើយ​ឯកឧត្តម​បាន​លើក​ឡើង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ជា​ខេត្ត​គំរូ ក្នុង​កិច្ចការងារ​ជាច្រើន​ផ្តល់ជូន​យុវជន ដែលជា​សសរទ្រូង​រឹងមាំ​របស់​ប្រទេសជាតិ។

គួរបញ្ជាក់​ផងដែរ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បន្តសកម្មភាព​ពី​សមាគមយុវជន​កម្ពុជា និង​សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ ដែល​ចាប់​បដិសន្ឋិ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨។

ក្នុង​អង្គពិធី​នោះ​ផង​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី បានប្រគល់​លិខិត​សរសើរ​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន​ក្រុមការងារ​យុវជន​កម្ពុជា​ចុះជួយ ស្រុក ក្រុង ប្រធាន អនុប្រធាន​គណៈកម្មាធិការ​យុវជន​កម្ពុជា ឃុំ​-​សង្កាត់ ហើយ​សមាជិក សមាជិកា បាន​ទទួល​អាហារ​សម្រន់​ និង​ថវិកា ក្នុង​មួយ​នាក់ ១ ម៉ឺន​រៀល​ផងដែរ៕

lm

កែ​ចុងក្រោយ​នៅ ថ្ងៃអង្គារ ទី26 កុម្ភៈ ឆ្នាំ2013 ម៉ោង20:02

ព័ត៌មានអន្តរជាតិ

ចិន និង​សហរដ្ឋ​អាមេរិក​​មាន​គំរោង​បង្កើន​កិច្ច​សហការ​ជាមួយ​​គ្នា និង​ដោះស្រាយ​បញ្ហា​ជម្លោះ​កើត​មាន​កាល​​ពី​មុន ​

22-5-13-d-fullចិន ៖ ​លោក ហុង​ លេ​(Hong  Lei) អ្នក​នាំពាក្យ​ការបរទេស​ចិន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា​​ម្សិល​មិញ​​ថា ប្រធានា​ធិបតី​​ថ្មី​របស់​​ប្រទេស​ចិន លោក ហ្ស៊ី ជិន ពីង (Xi Jin Ping) នឹង​ជួប​ជាមួយ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...

គ្រោះថ្នាក់​ចរាចរ​នៅតាម​ដង​ផ្លូវ​​នៃប្រទេស​ឥណ្ឌា​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​​១២នាក់​ស្លាប់​

22-5-13-c-fullឥណ្ឌា ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​តាម​ដងផ្លូវ​ហាយវេ ​កាន់​នុក (Kannauj) ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​ ស្ថិតនៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អង្គា​​រទី២១ ខែ​ឧសភា​ បណ្តាល​ឲ្យ​​មនុស្ស​ចំនួន​១២នាក់​បាត់បង់ជីវិត​ និង​ចំនួន​ជាង​ ៣០នាក់ផ្សេង​ទៀត​រង​របួស​ដែល​ក្នុង​ចំណោម​ពួកគេ​មាន​ម្នាក់​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់ធ្ងរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្ត្រី​អារ៉ាប៊ីសាអេឌីត​ម្នាក់​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​អេវេរ៉េស ដែល​ជា​ភ្នំ​មួយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក​

22-5-13-b-fullអារ៉ាប៊ីសាអេឌីត ៖ ​ស្ត្រីជាតិ​អារ៉ាប៊ី​សាអេឌីត ម្នាក់ ​អាយុ​ ២៥ឆ្នាំ​ ឈ្មោះ​ រ៉ាហា​ ម៉ូហារ៉ាក់​ (Raha Moharrak) ​ក្លាយ​ជា​ស្ត្រី​លើក​ដំបូង​គេ​បំផុត​​ដែល​បាន​ឡើងភ្នំ​អេវេរ៉េស ​ពោល​គឺ​នាង​​​ជា​ស្ត្រី​អារ៉ាប់​ក្មេង​ជាងគេ​ដែល​បាន​ឡើង​ដល់​កំពូល​​ភ្នំ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភព​លោក​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​បាន​ទាមទារ​​អោយ​ភាគី​កូរ៉េ​ខាង​ជើង​​ធ្វើ​ការ​​ពន្យល់​​អោយ​​បាន​​ច្បាស់​អំពី​ការ​​ចាប់​ឃុំ​ខ្លួន​អ្នកនេសាទ​ចិន

22-5-13-a-fullចិន ៖ ​ក្រសួង​ការ​បរទេស​ចិន​​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​គួរ​តែ​ដោះលែង​​ទូក​នេសាទ​ចិន​ ១គ្រឿង​ដែល​ខ្លួន​បាន​ចាប់​យក​​ទៅ​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មកវិញ​ ហើយ​បាន​ទាមទារ​អោយ​កូរ៉េ​ខាងជើង​ធ្វើការ​ពន្យល់​អោយ​បាន​ច្បាស់​ទាក់ទង​ និង​ហេតុការណ៍​​ដែល​បាន​កើត​ឡើង​ព្រោះ​វា​អាច​ធ្វើ​អោយ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ ដល់​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំងពីរ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​​កើត​មាន​​ជា​​បន្ត​បន្ទាប់​​ឥត​ឈប់​តាម​តំបន់​ជាច្រើន​របស់​ប្រទេស​អីរ៉ាក់ នា​ពេល​ថ្មីៗ​នេះ

20-5-13-d-fullអីរ៉ាក់ ៖ ​មន្ត្រី​នគរបាល​ និង​ក្រុម​មន្ត្រី​ពេទ្យ​យោធា​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ ១៩ នាក់​បាន​ស្លាប់​ និង​ចំនួន​ជាង ៥០ នាក់​ផ្សេងទៀត​ទទួល​រង​របួស​​ក្នុង​ពេល​ដែល​​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​តាម​ ដង​ផ្លូវ​នៅ​តំបន់​ធ្វើ​ពាណិជ្ជ​កម្ម​អាមី​រីយ៉ា​ (Amiriya) ក្នុងទីក្រុង​បាដាត​ របស់ប្រទេស​អីរ៉ាក់។

អាន​អត្ថបទ​ទាំងស្រុង...


មនុស្ស​ ៤ នាក់​បាន​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ហ្វាលូច៎ា ប្រទេស​អីរ៉ាក់

20-5-13-c-fullអីរ៉ាក់ ៖ ​យោង​តាម​ប្រភព​ពី​នគរបាល​និយាយ​ថា ​មនុស្ស​ ៤នាក់ស្លាប់​ដោយសារ​​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​តាម​ផ្លូវ​​នៅ​ក្បែរ​ក្រុង​ ហ្វាលូច៎ា​​ភាគ​ខាង​លិចក្រុង​បាដាត​ ប្រទេស​អីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​នេះ។ ការ​ផ្ទុះ​ត្រូវ​គេ​ដឹង​ថា បាន​តំរ៉ង់​​គោលដៅ​​​ទៅ​​លើ​មនុស្ស​ដែល​មក​ជួប​ប្រជុំ​គ្នា​នៅ​ហាង​កាហ្វេ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

ទីតាំង​ជុំ​វិញ​ផ្សារ​ត្រពាំង​រពៅ​​មាន​គេ​ចាក់​ខឿន​ចង់​សាងសង់​យក​

22-5-13-p-fullកំពត ៖ ​ទី​តាំង​ដី​ផ្សារ​ត្រពាំង​រពៅ​ដែល​អ្នកស្រុក​បាន​អះអាង​ថា​​ជា​ដី​ផ្សារ​របស់​រដ្ឋ​ត្រូវ​បាន​អ្នក​មាន​លុយ​អាងខ្នង​អ្នកធំ​ក្នុង​ខេត្ត​រំ​លោភ​យក​ដី​ផ្សា​របុក​គ្រឹះ​រៀប​​ខឿន​ ​ធ្វើជា​កម្ម​សិទ្ធិ​​ព្រោះតែ​មានការ​ឃុប​ឃិត​​របស់​អាជ្ញាធរ​។

អាន​អត្ថបទ​ទាំងស្រុង...

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ចំលង

22-5-13-o-fullស្រុក​ខ្សាច់កណ្តាល ៖ ​លោក ឈឹម សារ៉េត ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​តំណាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​បាយ័ន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ក្នុង​ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ ២០១៣ កន្លងទៅនេះ ។

អាន​អត្ថបទ​ទាំងស្រុង...


ស្រ្តី​មេម៉ាយ​កូន​4​ក្រ​ផ្ទួន​លើ​ក្រ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​

22-5-13-n-fullពោធិ៍សាត់ ៖ ស្រ្តី​មេម៉ាយ​រស់​នៅ​លើ​ដី​អាស្រ័យ​ផល​ជាមួយ​កូន​4​នាក់​ក្នុង​ជីវិត​តស៊ូ​ដ៏​លំបាក​ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ​ក្លាយ​ជា​កំទេច​ផេះ​គ្មាន​សល់​រួម​ទាំង​លុយ​ជា​ដង្ហើម​ជីវិត​20​ម៉ឺន​រៀល​ដែល​ខំ​សន្សំ​មិន​ហ៊ាន​ចាយ​នោះ​ ក៏​ត្រូវ​​ភ្លើង​​បំផ្លាញ​ផង​ដែរ។ ខណៈ​ដែល​គ្រួសារ​នេះ​​​ដាំ​បាយ​ស្រស់​ស្រូប​រួច​ទុក​ចោល​មិន​ពន្លត់។

អាន​អត្ថបទ​ទាំងស្រុង...


ម្ចាស់​កាមរី​ទំនើង​បុក​រថយន្ត​និង​ម៉ូតូ​គេ​បណ្ដាល​ឲ្យ​របួសធ្ងន់​២​នាក់​ហើយ​រត់​គេច​ខ្លួន​បាត់​

M22-s-fullបន្ទាយមានជ័យ ​៖​ តៃកុង​រថយន្ត​កាមរី​ទំនើង​ម្នាក់​ បាន​បើក​រថយន្ត​របស់​ខ្លួន​​បុក​រថយន្ត​បាឡែន​ រួច​បើក​គេច​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ ​ហើយ​បើក​រត់​គេច​ទៀត​ តែ​សំណាង​អាក្រក់​ត្រូវ​ប៉េអឹម​ក្របួច​ជាប់ ឯ​ជន​បង្ក​ហេតុ​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​តែម្ដង។

អាន​អត្ថបទ​ទាំងស្រុង...


ការឃោសនា​លុបចោល​បំណុល​ធនាគារ​នៅ​កម្ពុជា​របស់​បក្ស​ប្រឆាំង​​​គឺ​របប ប៉ុល ពត បាន​វិល​មកដល់​វិញ​ហើយ​

22-5-13-m-full​​កែប ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា​ថា ការសន្យា​របស់​ក្រុមប្រឆាំង​ជាមួយ​ប្រជាពលរដ្ឋ ដែល​ថា គេ​នឹង​លុបចោល​បំណុល​ទាំងអស់​នៅ​ក្នុង​ធនាគារ ប្រសិនបើ​ពួកគេ​បាន​ឈ្នះ​ក្នុង​ការ​​បោះឆ្នោត​ជាតិ​នោះ គឺ​បាន​សេចក្តី​ថា របប​អា​ពត​នឹង​វិល​មក​វិញ​ហើយ​។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ឯក​ឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​អញ្ជើញ​ចូលរួម​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១២​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៣​