ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាដោយលើកឡើងពីការគ្រប់គ្រងបំណុលនិងវិធានការនានាក៏ដូចជាគោលការណ៍គន្លឹះទ្រទ្រង់ចិរភាពកំណើនសេដ្ឋកិច្ច។
យោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែល ធ្វើឡើងកាលពីថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១១ស្ដីពីស្ថានភាពបំណុលសាធារណៈ កម្ពុជាដែលកម្ពុជាថ្មីទទួលបានអោយដឹងថាដើម្បីទ្រទ្រង់ចីរភាពកំណើន ឲ្យបានក្នុងរង្វង់៦ភាគរយទៅ៧ភាគរយនិងការបន្ថយភាពក្រីក្ររបស់ប្រជាជន ឲ្យបានជាង១ភាគរយក្នុង១ឆ្នាំកម្ពុជាចាំបាច់ត្រូវវិនិយោគឲ្យបាន ជាង២០ភាគរយនៃផលិតផលសរុបក្នុងស្រុក(ផសស) ក្នុងនោះការវិនិយោគសាធារណៈក៏មានតួនាទីសំខាន់ចាំបាច់ ខានមិនបាន។កន្លងមកក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតមានចក្ខុវិស័យ វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីកំណែទំរងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈសំដៅធ្វើឲ្យថវិកាជាតិក្លាយជាឧបករណ៍អភិវឌ្ឍន៍ដ៏ មានប្រសិទ្ធភាព។
ក្រសួងសេដ្ឋកិច្ចបានជូនដំណឹងទៀតថាជាលទ្ធផលយើងសំរេចបាននូវអតិថិ ការចន្តប្រមាណ២ភាគរយនៃ(ផសស)ក្នុងមួយឆ្នាំដើម្បីរួមចំណែកក្នុងការ វិនិយោគសាធារណៈ។ដើម្បីបំពេញកង្វះខាតហិរញ្ញប្បទានក្នុងការ វិនិយោគសាធារណៈរាជរដ្ឋាភិបាលបានខិតខំកៀងគរដោយជោគជ័យប្រមូល ហិរញ្ញប្បទានពីប្រភពក្រៅប្រទេសទជាហិរញ្ញប្បទានឥតសំណងទាំងជា ហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនិងប្រទេសជាមិត្ត មួយចំនួន។នេះគឺដោយសារលទ្ធផលនិងស្នាដៃសំខាន់ក្នុងការអភិវឌ្ឍន៍ ប្រទេសរបស់រាជរដ្ឋាភិបាលដែលធ្វើអោយដៃគូអភិវឌ្ឍនៅតែបន្តផ្ទាល់ សេចក្ដីទុកចិត្តនិងគាំទ្រឧបត្ថម្ភជានិច្ចចំពោះរដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងទៀតថាចំពោះការគ្រប់គ្រងបំណុលសាធារណៈឬការខ្ចីរបស់រដ្ឋរាជរដ្ឋាភិបាល។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងទៀតថាចំពោះការគ្រប់គ្រងបំណុលសាធារណៈឬ ការខ្ចីរបស់រដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍គន្លឹះ ចំនួន៤និង១-ត្រូវខ្ចីក្នុងទំហំសមស្របដែលស្ថានភាពថវិកានិង សេដ្ឋកិច្ចអាចទ្រាំទ្របាន ២-ត្រូវខ្ចីតែឥណទានដែលមានកំរិតសម្បទានខ្ពស់ ៣-ត្រូវខ្ចីសំរាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពកំណើននិងបង្កើត ផលិតភាពសេដ្ឋកិច្ចនិង ៤-ត្រូវប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព ខ្ពស់បំផុត។
ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំអនុញ្ញាតឲ្យរាជរដ្ឋាភិបាលខ្ចីក្នុង ទំហំដែលសេដ្ឋកិច្ចអាចទ្រទ្រង់បានអាស្រ័យតាមបរិការណ៍ ម៉ាក្រូសេដ្ឋកិច្ចជាក់ស្ដែងនៃឆ្នាំនីមួយ។ចាក់ស្ដែងចាប់តាំងពី ឆ្នាំ១៩៩២ដល់ឆ្នាំ២០០៨កម្ពុជាមានលទ្ធភាពខ្ចីឥណទានសម្បទានត្រឹម២០០លាន អេសដេអ៊ែរក្នុង១ឆ្នាំហើយដោយសេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងក្នុង កំណើនខ្ពស់នៅឆ្នាំ២០០៩ដល់ឆ្នាំ២០១១កម្ពុជាមានលទ្ធភាពខ្ចីឥណទាន សម្បទានរហូតដល់៤០០លានអេសដេអ៊ែរក្នុង១ឆ្នាំនៅឆ្នាំ២០១២រាជរដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថានិងមានលទ្ធភាពខ្ចីឥណទានសម្បទាន រហូតដល់៧០០លានអេសដេអ៊ែរ។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថាឥណទានសម្បទានត្រូវបានប្រើប្រាស់ សំរាប់ហិរញ្ញប្បទានសំរាប់ទៅលើវិស័យធអាទិភាពទ្រទ្រង់ចីរភាពកំណើន និងបង្កើតផលិតភាពសេដ្ឋកិច្ចដែលរួមមានផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងប្រជុំជនព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដផ្សេងទៀតដែលសំដៅជុំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ចគាំទ្រ ចីរភាពកំណើនក្នុងរយៈពេលវែង។រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ គ្រប់គរងបំណុលម៉ឺងម៉ាត់ដោយទទួលយកតែឥណទានសម្បទានដែលមានធាតុអំណោយ ប្រមាណ៣៥ភាគរយក្នុងខណៈពេលដែលបទដ្ឋានអន្តរជាតិនៃការគ្រប់គ្រងបំណុល របស់អង្កកាសំរាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកំណត់ យកអំណោយត្រឹមតែ២៥ភាគរយ។
អ្នកក្រសួងសេដ្ឋកិច្ចបានបញ្ជក់ថាគិតត្រឹមបំណាច់ ឆ្នាំ២០១០កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានខ្ចីពីធនាគា អភិវឌ្ឍន៍អាស៊ីសរុបចំនួន១១៣៨លានដុល្លារស្មើនិង២៥%ពិប្រទេសចិនសរុប ចំនួន១២០៨លានដុល្លារស្មើនិង២៦.៥%ពីធនាគារពីភពលោកសរុបចំនួន១០៣៥លាន ដុល្លារស្មើនិង២២.៥%ពីប្រទេសកូរ៉េនិងជប៉ុនសរុបចំនួន៥៣២លានដុល្លារ ស្មើនិង១២%និងដៃគូអភិវឌ្ឍន៍ពហុភាគីនិងទ្វេភាគីផ្សេងទៀតសរុប ចំនួន៦៤៣លានដុល្លារស្មើនិង១៤%។ចំពោះលក្ខខណ្ឌឥណទានបច្ចុប្បន្ន គឺ១ធនាគារអភិវឌ្ឍន៍អាស៊ីមានអត្រាការប្រាក់១ភាគរយក្នុង១ឆ្នាំក្នុង រយៈពេលអនុគ្រោះនិង១,៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីរយៈពេលអនុគ្រោះដោយមាន រយៈពេលសង៣២ឆ្នាំ រយៈពេលអនុគ្រោះ៨ឆ្នាំ និងមានធាតុអំណោយប្រមាណជាង៥១ភាគរយ, ២-ប្រទេសចិនមានអត្រាការប្រាក់ពី០ភាគរយទៅ២ភាគរយក្នុងរយៈពេល១ឆ្នាំ រយៈពេលសង២០ឆ្នាំ រយៈពេលអនុគ្រោះ ២៧ឆ្នាំ និងមានធាតុអំណោយប្រមាណ៣២ភាគរយឡើងទៅ, ៣- ធនាគារពិភពលោកមានអត្រាការប្រាក់០,៣៥ភាគរយក្នុងរយៈពេលសង៤០ឆ្នាំ រយៈពេលអនុគ្រោះ១០ឆ្នាំ និងមានធាតុអំណោយប្រមាណ ៦៣ភាគរយ,៤- ប្រទេសជប៉ុនមានអត្រាការប្រាក់ ០,០១ភាគរយ ក្នុង១ឆ្នាំ រយៈពេលសង ៤០ឆ្នាំ រយៈពេលអនុគ្រោះ ១០ ឆ្នាំ មានធាតុអំណោយប្រមាណ ៥២ភាគរយ និង ៥- ប្រទេសកូរ៉េមានអត្រាការប្រាក់ ០,០១ភាគរយក្នុង១ឆ្នាំ រយៈពេលសង៤០ឆ្នាំ រយៈពេលអនុគ្រោះ ១៥ ឆ្នាំ និង មានធាតុអំណោយប្រមាណ៨៤ភាគរយ។
ក្រសួងសេដ្ឋកិច្ចបានបង្ហាញថាគិតត្រឹមបំណាច់ឆ្នាំ ២០១០ ដោយមិនគិតបញ្ចូលទាំងបំណុលចាស់( បំណុលកំពុងដោះស្រាយ) កម្ពុជាមានសន្និធិបំណុលសរុបប្រមាណ ២៥៣០លានដុល្លារស្មើនឹង២២,៣ភាគរយនៃផសសក្នុងនោះពីធនាគារអភិវឌ្ឍន៍ អាស៊ីមានចំនួនប្រមាណ ៨៩០លានដុល្លារអាមេរិកស្មេនឹង ៣៥,២ភាគរយ ពីប្រទេសចិនប្រមាណ ៦១១ លានដុល្លារអាមេរិកស្មើនឹង២៤,១ភាគរយ ពីធនាគារអភិវឌ្ឍន៍ប្រមាណ៥៦៤ លានដុល្លារអាមេរិកស្មើនឹង២២,៣ភាគរយពីប្រទេសកូរ៉េ និង ជប៉ុន ប្រមាណ២៦៣លានដុល្លារអាមេរិកស្មើនឹង១០,៤ភាគរយ និង ពីដៃគូអភិវឌ្ឍន៍ពហុភាគីនិង ទ្វេភាគីផ្សេងទៀតប្រមាណ ២០០លានដុល្លារអាមេរិកស្មើនឹង៨ភាគរយ។ បើគិតទាំងបំណុលចាស់ សន្និធិ បំណុលកម្ពុជាសរុបគិតត្រឹមចុងឆ្នាំ២០១០ មានចំនួនជិត ៣៣០០លានដុល្លារអាមេរិកស្មើនឹង២៩ភាគរយនៃផសស។
រាជរដ្ឋាភិបាលបានមើលឃើញយ៉ាងច្បាស់លាស់ប្រកបដោយចក្ខុវិស័យ វែងឆ្ងាយអំពីវិវឌ្ឍនាការនៃបញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ ហើយបានកំណត់យកការងារបន្តកែលំអការគ្រប់គ្រងបំណុលសាធារណៈជាគោលបំណង គន្លឹះដទៃទៀតនៃការដ្ឋានការងារកែទំរង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី២ ដែលបានដាក់ឲ្យអនុវត្តកាលពីខែធ្នូ ឆ្នាំ ២០០៨ កន្លងមក។ ការកែលំអ ការគ្រប់គ្រងបំណុលសាធារណៈនេះមានសកម្មភាពសំខាន់គឺ១-ការរៀបចំ និង អនុវត្តអនុគ្រោះស្ដីពីការគ្រប់គ្រងបំណុលសាធារណៈដែលអនុក្រឹត្យនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រីសំរេចដាក់ឲ្យអនុវត្តកាលពី ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១១ រួចហើយ, ២- ការរៀបចំ និង អនុវត្តយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈដែលនឹងត្រូវដាក់ ឲ្យអនុវត្តនៅចុងឆ្នាំ ២០១១នេះ និង៣-បង្កើនការប្រើប្រាស់ប្រព័ន្ធទិន្នន័យបំណុលដែលការងារនេះកំពុង បន្តនិងពង្រឹងការអនុវត្តន៍ជាប្រចាំ៕
ឡាយោ
































