Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

​កីឡាករ​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ម្នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​

M05-11-2011-mកណ្ដាល​ ៖​ កម្ពុជា​បាត់​បង់ ​កីឡាករ​ជម្រើសជាតិ​ម្នាក់​ផ្នែក​បាល់បោះដែល​ត្រៀម​ខ្លួន​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​ខាង​មុខនេះហើយដោយសារ​កីឡាករ​រូប​នេះ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​លើ​កំណត់​ផ្លូវ​ជាតិ​លេខ​១​ក្នុង​ទឹក​ដី​ស្រុក​កៀន​ស្វាយ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១៨និង១០នាទី​ថ្ងៃទី៤ខែវិច្ឆិកា​ឆ្នាំ២០១១ត្រង់ចំណុច​ភូមិ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​រវាង​ម៉ូតូ​និង​រថយន្ត។

ជនរងគ្រោះ​ស្លាប់​បាត់​បង់ជីវិត​មានឈ្មោះ ផល សុ​ភ័​ស្ស ភេទ​ប្រុស​អាយុ១៩ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ខ្លាខាំ​សេនា​រាជ​ឧត្ដម​ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ២៣៨ផ្លូវ២៧១សង្កាត់​ទួល​ទំពូង​ទី២ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​បាន​ជិះ​ម៉ូតូ​ម៉ាកC125ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG-7919បើកបរ​ម្នាក់ឯង​ចេញពី​ក្រុងភ្នំពេញ​ឆ្ពោះទៅ​ស្រុកកំណើត​ក្នុង​គោលបំណង​យក​លុយ​ទៅ​ឲ្យ​ឪពុកម្ដាយ​ធ្វើស្រែ​មុន​ពេល​រូបគេ​ចេញទៅ​ប្រកួត​ល​កីឡាករ​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ាឡេស៊ី​តែ​អកុសល​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​ជួប​គ្រោះថ្នាក់​នេះ​តែម្ដង​ទៅក្នុង​ទៅ​ដៅ​បញ្ច្រាសទិស​គ្នា។ក្រោយពេល​កើត​ហេតុ​ភ្លាមៗម្ចាស់​រថយន្ត​បាន​បើកទ្វារ​ឡាន​រត់​គេច​ខ្លួន​ពី​ចំណុច​កើតហេតុ។

ប្រភព​ព័ត៌មាន​ពី​ចំណុច​​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នក​បើកបរ​រថយន្ត​កែច្នៃ​ពាក់​ស្លាក​លេខ​2K-6762បើកបរ​រេ​ពេញ​ផ្លូវ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ហើយ​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​ដែល​ជា​ជនរងគ្រោះ​បាត់បង់​ស្មារតី​មិន​ដឹង​ថា​គេច​ទៅតាម​ផ្លូវ​ណា​ទើប​បុក​តែ​ម្ដងទៅ។

ក្រោយពេល​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ចុះ​មក​កាន់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ។

រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ពុំ​ទាន់​ស្រាវជ្រាវ​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​នៅឡើយ​ទេ៕

សីហា

កែ​ចុងក្រោយ​នៅ ថ្ងៃអាទិត្យ ទី06 វិច្ឆិកា ឆ្នាំ2011 ម៉ោង11:32

ព័ត៌មានអន្តរជាតិ

មនុស្ស​រាប់ពាន់​នាក់​បាន​ប្រថុយ​ប្រថាន​រស់​នៅ​តាម​ទីកន្លែង​របស់​ខ្លួន​ខណៈ​ភ្នំភ្លើង​បន្ត​ផ្ទុះ​ថែម​ទៀត​

25-5-13-f-fullមេកស៊ីកកូ ៖ ​ភ្នំភ្លើង​ប៉ូ​ប៉ូកាតេ ពែល (Popoealepeth) របស់​ប្រទេស​មេកស៊ីក​បាន​បន្ត​ផ្ទុះ​សារ​ជា​ថ្មី​​ខ្លំាង​ថែមទៀត​កាល​ពី​ថ្ងៃ​​សុក្រ ទី​២៤ ខែ​ឧសភា​ម្សិលម៉ិញ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​នៅក្នុង​តំបន់​ប្រកាស​ភាព​អាសន្ន​ជាច្រើន​ដែល​ស្ថិត​​នៅក្នុង​ភ្លើង​សញ្ញា​ប្រុង​ប្រយ័ត្ន​ច្រើន​លើក​ដែល​ស្ថិត​នៅក្នុង​ភ្លើង​ សញ្ញា​ប្រុង​ប្រយ័ត្ន​ពណ៌​លឿង​នៅឡើយ។

អាន​អត្ថបទ​ទាំងស្រុង...

ការ​ខូច​ខាត​ដោយ​ព្យុះ​សង្ឃរា​ក្នុង​សហ​រដ្ឋ​អាមេរិក​ស្មើ​និង​ទឹកប្រាក់​ចំនួន​ជាង ៥,០០០លាន​ដុល្លារ​អាមេរិក​

25-5-13-e-fullអាមេរិក ៖ ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ការពារ​ជន​រង​គ្រោះ​ពី​គ្រោះ​ មហន្ត​រាយ​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ព្យុះ​សង្ឃរា​ដែល​បោក​បក់​ប៉ះ​ពាល់ទៅ​លើ​សហរដ្ឋ​អាមេរិក​បាន​បណ្តាល​ឲ្យ​​មាន​ការ​ខាត​​បង់​ធ្ងន់​ធ្ងរ​ស្មើ​​និង​ទឹកប្រាក់​ចំនួន​ជាង  ៥,០០០ ​លាន​ដុល្លារ​អាមេរិក។

អាន​អត្ថបទ​ទាំងស្រុង...


ទាហាន​៥​​នាក់​​ស្លាប់​​និង​​ម្នាក់​​ទៀត​បាន​រង​របួស​ធ្ងន់ ​ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​ នៅ​ខេត្ត​​ប៉ា​តានី​ប្រទេស​ថៃ​

25-5-13-d-fullថៃ ៖ ​ទាហាន​របស់​រដ្ឋាភិបាល​ប្រទេស​ថៃ​ចំនួន​ ៥​នាក់ បាន​បាត់​បង់​ជីវិត​ និង​​ម្នាក់​ទៀត ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​លើ​ដងផ្លូវ​ ក្នុង​​ស្រុក​មួយ​នៃ​ខេត្ត​ប៉ា​តានី​ ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ ថៃ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៤ ខែ​ឧសភា​។​

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​ចិន​ និង​ប្រទេស​ស្វីស​បាន​ចុះ​ហត្ថលេខា​លើ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​គ្នា​លើក​ដំបូង​បំផុត

25-5-13-c-fullចិន ៖ ​នៅពេល​នេះ​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ទាក់ទង​និង​កិច្ច​​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​​​ប្រទេស​ស្វីស​ដែល​ការ​ចុះ​ហត្ថ​​លេខា​នេះ បាន​នាំ​អោយ​ក្រុង​ប៉េកាំង​ក្លាយ​ជា​អ្នក​ធ្វើ​ពាណិជ្ជ​កម្ម​​ធំ​ជាង​គេ​ លើកដំបូង​ជាមួយ​បស្ចឹម​ប្រទេស​។

អាន​អត្ថបទ​ទាំងស្រុង...


ប្រទេស​រុស្ស៊ី​និយាយ​ថា រដ្ឋាភិបាល​ស៊ីរី បាន​យល់​​ព្រម​ចូល​រួម​នៅក្នុង​សន្និសីទ​អន្តរជាតិ​ហើយ

25-5-13-b-fullស៊ីរី ៖ ​ប្រទេស​រុស្ស៊ី​និយាយ​ថា ក្រុង​ដាម៉ាស់​បាន​យល់ព្រម​ទៅលើ​គោល​ការណ៍​មួយ​ទាក់ទង​និង​សន្និសីទ​ស្តី​​​ពី​វិបត្ត​​នៅ​ប្រទេស​ស៊ីរី​ដែល​និង​ត្រូវ​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ក្រុង​​ហ្សឺណេវ​ ប្រទេស​ស្វីស​នៅ​ខែ​មិថុនា​ខាង​មុខ។

អាន​អត្ថបទ​ទាំងស្រុង...


ការ​វាយ​ប្រហារ​អត្ត​ឃាត​ចំនួន​ ៤លើកនៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ធ្វើ​ឲ្យ​មនុស្ស​​រាប់​សិប​នាក់​បាត់​បង់​ជីវិត

នីហ្សេរីយ៉ា ៖ ​ក្រុម​មន្ត្រី​​ឲ្យ​ដឹង​ថា មានការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​បាន​ធ្វើ​ឡើង​ទៅ​លើ​អណ្តូ ​ង​រ៉ែ រុករក​សារធាតុ​អ៊ុយ​រ៉ានី​ញូម​មួយ​កន្លែង​របស់​បារាំង នៅក្នុង​តំបន់​អាហ្កា​ដេ​ (Agadez) ជាទី​ក្រុង​ធំបំផុត​នៅភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​ម៉ិញ។

អាន​អត្ថបទ​ទាំងស្រុង...


ព័ត៌មានជាតិ

កាមរី​ហាយ​ប្រី​ត បុក​ហ្វី​ណូ ធ្លាក់​ម៉ាស៊ីន​កណ្តាល​ថ្នល់ របួសធ្ងន់​ម្នាក់

25-05-2013-b-fullកំពង់ចាម ៖ ចេញពី​ហូប​ការ​នៅ​ស្រុក​ចំការលើ បើករថយន្ត​លឿន​ដូច​ហោះ ក្នុង​ដំណើរ​លឿន​ច្រាស​ទិស​​គ្នា ទៅ​បុក​រថយន្ត​ហ្វី​ណូ​ដឹក​អង្ករ លាន់​ដូច​​ផ្អើល​អស់អ្នក​ភូមិ​សំបួរមាស​ទៅ​ចោមរោម​មើលឃើញ រថយន្ត​កាមរី​បង្ក​ជ្រុះ​ម៉ាស៊ីន​នៅ​កណ្តាល​ថ្នល់ ដាច់​កង់​ឆ្វេង​ម្ខាង ហើយ​ប៉ើង​រថយន្ត​​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​របួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរ​ដង្ហើមចង្រិត​នៅនឹងកន្លែង​កើតហេតុ ។

អាន​អត្ថបទ​ទាំងស្រុង...

ចាប់​ខ្លួន​ចោរ​ឆក់​កាបូប​ពីរ​នាក់​តាមរយៈ​ប្រព័ន្ធ​ជីភីអេស​​

M25-o-fullភ្នំពេញ​ ៖ ​បុរស​ពីរ​នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​គេ​បាន​ហើយ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ​សហការ​ជាមួយ​បណ្ដា​ប៉ូលិស​ប៉ុស្ដិ៍​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​និង​ប៉ុស្តិ៍​កា​កាប​រួម​ទាំង​ជនរងគ្រោះ​ដែល​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ជី​ភី​អេស​ផង​នោះ​បាន​ដេញ​ប្រផាប់​ចាប់​ប្រភីង​ប្រើ​រយៈពេល​អស់​ជាង​មួយ​ម៉ោង​ក្រោយមក​ទើប​ចាប់​បាន​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជួយ​ដេញ​ចាប់​ដែរ​នោះ​ព្រួត​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់​បែក​មុខមាត់​ទ្រមខ្លួន។

អាន​អត្ថបទ​ទាំងស្រុង...


រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​ដាច់​រ៉ូ​ទីល​ធ្លាក់​ផ្លូវជាតិ​លេខ​៣​ ​របួសស្រាល​៣​នាក់​

M25-n-fullភ្នំពេញ ​៖​ រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​ប្រភេទ១​តោន​កន្លះ​កូរ៉េ​ បាន​បើកបរ​ពី​ត្បូង ​ទៅ​ជើង​តាមផ្លូវ​ជាតិ​លេខ​៣ បំណង​ចូល​មក​រាជធានី​ភ្នំពេញ បាន​ដាច់​រ៉ូ​ទីល​ចង្កូត​បណ្ដាល​ឲ្យ​ធ្លាក់​ទៅ​ខាង​កើត​ផ្លូវ ​កាលពី​វេលា​ម៉ោង៦​និង​១៥​នាទី ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣​ នៅ​ចំណុច​ក្បែរ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុងភូមិ​ទឹកថ្លា ​សង្កាត់​ក្រាំង​ពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។

អាន​អត្ថបទ​ទាំងស្រុង...


គណៈកម្មាធិការ​បក្ស​សង្កាត់​ព្រែកកំពឹស​រៀបចំ​ពិធី​សំណេះ​សំណាល​ជាមួយ​ជន​បង្គោល​បក្ស​៣៨៨​នាក់​

M25-m-fullភ្នំពេញ ​៖​ គណៈកម្មាធិការ​បក្ស​សង្កាត់​ព្រែកកំពឹស​កាលពី​ព្រឹក​ថ្ងៃទី​២៥ ​ខែឧសភា ​ឆ្នាំ​២០១៣ បាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​ជន​បង្គោល​បក្ស​សរុប ​៣៨៨​នាក់​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព ​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ខណ្ឌ​ដង្កោ​ ដោយមាន​ការចូលរួម​ពី​សំណាក់​អស់លោក​ លោកស្រី ជា​សមាជិក សមាជិកា​បក្ស​ជា​ច្រើនរូប​ផងដែរ។

អាន​អត្ថបទ​ទាំងស្រុង...


ក្រុម​នគរបាល​ ស៊ុយ​អែត ត្រូវ​បាន​គេ​បញ្ជូន​អោយ​ទៅ​​កាន់​ក្រុង​​ស្តុកខុម

25-5-13-a-fullស៊ុយអែត ៖ ​​កំលាំង​នគរបាល​ពិសេស​ត្រូវ​បាន​​គេ​បញ្ជូន​ទៅកាន់​ក្រុង​ស្តុកខុម​ (Stockholm) ក្រោយ​ពី​អំពើ​កូដកម្ម​បាន​កើត​ឡើង​អស់​រយៈ​ពេល​ ៥ យប់​ជាប់ៗ​​គ្នា​នៅ​ជាយ​រដ្ឋ​ធានី។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ព័ត៌មានជាតិ ​កីឡាករ​បាល់បោះ​ជម្រើសជាតិ​កម្ពុជា​ម្នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​