Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

កម្ពុជា​បបួល​ឡាវ​មក​ប្រកួត​គ្នា​លើ​សង្វៀន​អប្សរា​ស្តាត​ចាស់​

M26-aយ៉ាង​ហោច​ណាស់​មាន​អ្នក​ប្រដាល់​ឡាវ​ចំនួន​៥​នាក់ ​ត្រូវ​កម្ពុជា​បបួល​ឲ្យ​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ នៅ​លើ​សង្វៀន​អប្សរា​ស្តា​ត​ចាស់​ នា​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​​មិថុនា​ ឆ្នាំ​២០១២​ខាង​មុខ​នេះ។ ​នេះ​ជា​កម្មវិធី​មួយ​ខែ​ម្តង​របស់​អប្សរា ​ដែល​សហការ​ជាមួយ​សហព័ន្ធ ​កីឡាប្រដាល់​ក្រោម​ការ​ឧបត្ថម្ភ​របស់​ណា​ហ្គា​វើ​ល ។​

ក្នុង​ចំណោម​អ្នក​ប្រដាល់​ឡាវ​ប្រាំ​រូប​ដែល​មក​នោះ​ គឺ​មាន​អ្នក​ប្រដាល់​ពីរ​នាក់​ដែល​ជា​ម្ចាស់​មេដាយមាស​កីឡា​Sea Games ឆ្នាំ​២០០៩ ​គឺ​នូ ឃី​ត ​ម្ចាស់​មេដាយមាស​ទម្ងន់​៥៧​គ​.​ក្រ ​ដែល​ត្រូវ​ប្រកួត​ជាមួយ​អ៊ឹង បូរ៉ា ​អ្នក​ប្រដាល់​កម្ពុជា​នៃ​ក្លិប​គុជ​សារ​កីឡា ​និង​ឡាវ​ម្នាក់ទៀត​ឈ្មោះ​ថង ​បាង ម្ចាស់​មេដាយមាស​ទម្ងន់​៥៧​គ​.​ក្រ​ដែរ ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​យ៉េន ឌី​ណា អ្នក​ប្រដាល់​នៃ​ក្លិប​អប្សរា​គុន​ខ្មែរ ។​

នូ ឃី​ត និង អ៊ឹង បូរ៉ា នេះ ជា​គូ​ដណ្តើម​ខ្សែក្រវាត់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​CBF​ទម្ងន់​៥៧​គ​.​ក្រ ។ នូ ឃី​ត​អ្នក​ប្រដាល់​ឡាវ​រូប​នេះ​ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្តា​ត​ចាស់​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំមុន ដោយ​វ៉ៃ​ឈ្នះ​រាជសីហ៍ ចាន់​រ៉ា ឬ​សារឿន ​ចាន់ អ្នក​ប្រដាល់​ក្លិប​ប្រឆាំង​គ្រឿងញៀន​ដោយ​ពិន្ទុ ។​ដូច្នេះ​នូ ឃី​ត​នេះ មិនធម្មតា​នោះ​ទេ ។​

គូ​ខ្សែក្រវាត់​មួយគូ​ទៀត គឺ​ទិ​ត្យ សុវណ្ណ​គិរី អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ រ៉ុង​ផាត សា​រ៉ាង​សាន់ ។​អ្នក​ប្រដាល់​ឡាវ​ម្នាក់​នេះ មិនដែល​មក​ស្រុក​ខ្មែរ​ទេ ។ បើតាម​អ្នក​ផ្គូផ្គង​និយាយ​អោយដឹង​នោះ​ថា រ៉ុង​ផាត សា​រ៉ាង​សាន់​នេះ​ក៏​វ៉ៃ​ល្អ​ដែរ ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៦​ដង ក្នុងនោះ​ឈ្នះ​បាន​៤២​ដង​និង​ចាញ់​១៤​ដង ។​

ពីរ​គូ​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​នេះ អ្នក​ដែល​ឈ្នះ​និង​ប៉​ជាមួយ​អ្នកឈ្នះ​ដូចគ្នា ដើម្បី​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ខ្សែក្រវាត់​CBF​នៅ​ថ្ងៃ​ដដែល​នេះ ។ ទិ​ត្យ សុវណ្ណ​គិរី គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​សារឿន ចាន់ អ្នក​ប្រដាល់​ក្លិប​ប្រឆាំង​គ្រឿងញៀន​ដោយ​ពិន្ទុ ។ ចាំមើល តើ​ខ្មែរ​ទាំង​ពីររូប ឬ​ឡាវ​ទាំង​ពីរ​រូប​ ដែល​បាន​ឡើងទៅ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​នេះ ។​

យ៉េន ឌី​ម៉ា​ អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ ​ដែល​ជួប​ម្ចាស់​មេដាយមាស​ឡាវ​ឈ្មោះ​ថង បាង​ នោះ ​ គេ​ហាក់​គ្មាន​ការចាប់អារម្មណ៍​ចំពោះ​ការប្រកួត​នេះ​ទេ ។​ នេះ​បើ​តាម​អ្នក​ចាប់​គូ​និយាយ​ឲ្យ​ដឹង។ ឌី​ណា អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ ក៏​មិនធម្មតា​ដែរ ។​គេ​ប្រកួត​ពុំដែល​ចាញ់​ឡើយ នៅ​ក្នុង​ស្រុក ។​តែ​ជួប​ជាមួយ​បរទេស​និង​ជា​ម្ចាស់​មេដាយមាស​ថែមទៀត​ក៏​យ៉េន ឌី​ម៉ា ភ័យ​ឬ​ញញើត​អ្វី​ឡើយ ។ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​សូ​យ គោ អ្នក ប្រដាល់​ក្លិប​អូ​ដឹ​ម​កីឡា​ដោយ​ពិន្ទុ ។​

សែន រ៉ា​ឌី ហៅ​ម្ទេសខ្មាំង នៃ​ក្លិប​អ​ប្សា​រា​គុន​ខ្មែរ នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ សុខា​ញ់ ឆៃ​ផាន់​យ៉ាវ​ង្ស ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​រ៉ា​ឌី ជា​ជើង​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា ដែល​ឡើង​ប្រកួត​ម្តងណា​ក៏​ឈ្នះ​ដែរ រាប់ទាំង​អ្នក​ប្រដាល់​ថៃ និង ឡាវ នេះ​ផងដែរ។

រ៉ា​ឌី ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ការ​ហ្វឹកហាត់​ដិតដល់ ​ឧស្សាហ៍​ព្យាយាម​ ដូច្នេះ​ហើយ​ កម្លាំង​ស៊ុ​ហ្វ​របស់​គេ​វ៉ៃ​ប្រាំ​ទឹក​គ្មាន​បញ្ហា​អ្វី​ឡើយ ។​ សែន រ៉ា ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​លើកចុងក្រោយ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Phet Bunsong ​កាលពី​ខែ​មុន​លើ​សង្វៀន​អប្សរា​ស្តា​ត​ចាស់​នេះ ។​

អ្នក​ប្រដាល់​ឡាវ​រូប​នេះ ​ពុំ​មាន​ប្រវត្តិ​ប្រកួត​ឡើយ​ទេ ។ ប៉ុន្តែ​អ្នក​ចាប់​គូ​អប្សរា​អះអាង​ថា​ សុខា​ញ់ ឆៃ​ផាន់​យ៉ាវ​ង្ស​នេះ​មិន​អន់​នោះ​ឡើយ​ ព្រោះ​គូ​ជាមួយ​ម្ទេសខ្មាំង​ទាល់​ល្អ​និង​ខ្លាំង​ ទើប​អាច​ជួប​បាន បើ​ល្មមៗ​មិនអាច​ទៅរួច​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​យើង​ឈ្មោះ​សែន រ៉ា​ឌី​នេះ​បាន​ឡើយ ។ ចាំមើល រវាង​សែន រ៉ា​ឌី និង​សុខា​ញ់ ឆៃ​ផាន់​យ៉ាវ​ង្ស តើ​អ្នកណា​ជា​អ្ន​ឈ្នះ​នោះ ? ។​

កីឡាការិនី​ជនជាតិ​បារាំង ហាត់​នៅក្នុង​ក្លិប​អេ​ភូ​ថង​កីឡា ម៉ា រី​យ៉ែ​ត នឹង​ជួប​ជាមួយ​កីឡាការិនី​ឡាវ​ឈ្មោះ លូ​ប៉ា សា​រ៉ាង​សាន់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ ៕

វិ​សិទ្ធ

កីឡា

សារឿន​ចាន់ ​ជួប​វៀត​ប៊ុន​ឌឿ​ន ឯ​ចៅ វិ​រៈ ជួប សឹង្ហ សាវ៉ន​

M21-a-fullសារឿន ចាន់ ដែល​ពីមុន​ហៅថា​រាជសីហ៍​ចាន់​រ៉ា នៃ​ក្លិប​បង្ក្រាប​គ្រឿងញៀន នឹង ត្រូវ​ជួប​ប្រកួត​ជាមួយ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នា​ថ្ងៃអាទិត្យ​ទី​២៦​ខែ​ឧសភា ​ឆ្នាំ​២០១៣ ​នៅ​លើ​សង្វៀន​TV5 Arena

អាន​អត្ថបទ​ទាំងស្រុង...

ឯម​ខ្លឹម​ខ្មៅ​យកឈ្នះ​សៅ ​ប៊ុន​នឿន​ដោយ​ពិន្ទុ​

M20-cម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ឯម ខ្លឹម​ខ្មៅ​ ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ បាន​ប្រកួត​ឈ្នះ​សៅ ប៊ុន​នឿន​ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​ក្រសួងមហាផ្ទៃ​ដោយ​ពិន្ទុ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ ខែ​​ឧសភា​ឆ្នាំ​២០១៣​ លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្វាយរៀង​ឈ្នះ​បៀលប្រាយ​២​ទល់​១ ឯ​គីរីវង់​ឈ្នះ​អាស៊ី​អឺរ៉ុប​៤​ទល់​២

M20-a-fullការ​ប្រកួត​ League ​ជើង​ទី​២ ​ថ្ងៃទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ក្រុម​ខេត្ត​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ ២​ទល់១។ កាលពី​ជើង​ទី១ ក្រុម​ទាំង ២ នេះ​លេង​ស្មើគ្នា ០ ទល់ ០​តែ​ជើង​ទី ២ ខេត្តស្វាយរៀង​រកបាន ៣ ពិន្ទុ​ពី​ការប្រកួត​ជាមួយ​បៀល​ប្រាយ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា កម្ពុជា​បបួល​ឡាវ​មក​ប្រកួត​គ្នា​លើ​សង្វៀន​អប្សរា​ស្តាត​ចាស់​