Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

ក្រុម​ប៉េតង់​ក្រសួង​មហាផ្ទៃ​ដណ្ដើម​បាន​ពាន​រង្វាន់​លោ​ក​ស ខេង​លើក​ទី​១៣​

M26-bព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់​ដណ្ដើម​ពានរង្វាន់​លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង​ លើក​ទី​១៣​ ឆ្នាំ​២០១២ ​បាន​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃទី​២៥​ ខែ​មិថុនា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង ដែល​ជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បិទ​កម្មវិធី បំពាក់​មេដាយ និង​ផ្តល់​រង្វាន់​ ដល់​ក្រុម​ដែល​ដណ្តើម​បាន​ពានរង្វាន់​នេះ ។​

ចំពោះ​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ពាន​ធំ​នេះ គឺ​ក្រុម​ក្រសួងមហាផ្ទៃ​ដែល​មាន​កីឡាករ​សៀង វណ្ណា​-​តឹ​ប ន​រ៉ា​-​យ៉ា​ច័ន្ទដារ៉ា​រិ​ទ្ធ និង ខែម សុភ័ក្ត្រ ។ លេខ​២ ក្រុម​យោធភូមិភាគ​ពិសេស ​ដែល​មាន​កីឡាករ​ថោង​ ឈឿន -​ឱ សុ​បញ្ញា​-​ហេង ស៊ូ​មាន និង កីឡាករ​ផាន់ ណា​រ៉េត​។ លេខ​៣ ក្រុម​អគ្គ​ភស្តុភារ​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ។

វិញ្ញាសា​នារី ២​នាក់​ទល់​២​នាក់​ លេខ​១​ ក្រសួងការពារជាតិ​ដែល​មាន​កីឡាការិនី​អ៊ុក ស្រីមុំ និង កែ ឡេង លេខ​២ ក្រសួងមហាផ្ទៃ មាន​កីឡាការិនី​អ៊ុំ ចន្ទ្រា និង នុប ឆ​លីកា​។ លេខ​៣ មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ​ដែល​មាន​កីឡាការិនី ឡុង លី​ម៉ា ​និង​ ឯម ពិសិដ្ឋ​។​

វិញ្ញាសា​វ័យចាស់​អាយុ ៥៥ ឆ្នាំ​ឡើង លេខ​១ ក្លិប​បាយ័ន​ដែល​មាន​កីឡាករ​ជា ​វាសនា​- ម៉ម ខាន់​រ៉ង​សុក ស៊ី​អាន និង កីឡា​ករពត​ សុ​ផា​រ៉ុង​។ លេខ​២ ក្រសួងមហាផ្ទៃ​ដែលមាន​កីឡាករ ឌុយ ធៅ​-​អ៊ុក យ៉ា​រី ជរ គឹមឈុន និង ប៉ូ​ក ម៉េង​។ លេខ​៣ អគ្គ​ភស្តុភារ​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ដែលមាន​កីឡាករ​កឹង ភិ​រ៉ា​- លឹម លី​-​ជន យ៉ាន់​ណា និង សាន ស៊ី​សាមុត​។​

ផ្នែក​ពាន​សមាគម​លេខ​១ ក្រសួងការពារជាតិ​ដែលមាន​កីឡាករ​យឹម សោ​ភ័​ណ្ឌ​-​សុខ ច័ន្ទ​មាន​-​សុខ ច័ន្ទ​ម៉ុ​ល និង សុខ ចាន់ណា​។ លេខ​២ មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​ដែលមាន​កីឡាករ រស់ ប៊ុនលី​-​អ៊ុក សំណាង​-​ខេង ចាន់​រ៉ា និង អ៊ុន វណ្ណា​។ លេខ​៣ រដ្ឋាករទឹក​ស្វ័យ​ត ក្រុងភ្នំពេញ ដែលមាន​កីឡាករ​ធូ ចេង​-​ស៊ឹម សួរ​-​អ៊ុច សុខលី និង ជ្រិ​ន វិចិត្រ​។​

សំរាប់​ការប្រកួត​ឆ្នាំនេះ មាន​សមាគម​-​ក្លិប​ចំនួន ២៥​ចូលរួម​ដែលមាន​កីឡាករ​-​កីឡាការិនី​សរុប​ចំនួន​១៨១​នាក់​ក្នុងនោះ​កីឡាការិនី​ចំនួន​២៦​នាក​ចូលរួម​ប្រកួត​។ ការប្រកួត​ដែលមាន​ចំនួន ១៨៨​នោះ​មាន​វិញ្ញាសា​ប្រកួត​ដណ្ដើមយក​ពាន​ចល័ត​មាន ២៨​ក្រុម​និង ៩២​ប្រកួត​។ ការប្រកួត​វ័យចាស់​អាយុ ៥៥​ឆ្នាំ​ឡើង​មាន​១២​ក្រុម ៣៤​ប្រកួត ប្រកួត​ដណ្ដើម​ពានរង្វាន់​នារី ២ នាក់​ទល់ ២​នាក់​មាន​១៣​ក្រុម​២៧​ប្រកួត និង ប្រកួត​ដណ្ដើមពាន​សមាគម ៣៥ ប្រកួត ។​

គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ពានរង្វាន់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លើក​ទី​១៣​ឆ្នាំ​២០១២​នេះ ជា​លើកដំបូង​សំរាប់​វគ្គ​ថ្មី ក្រោយពី​វគ្គ​ទី​១​បាន​បញ្ចប់​រយៈពេល​១២​ឆ្នាំ ហើយ​ក្រុម​ដែល​យក​បាន​ពាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង​៣​ដង​ជាប់ៗ​គ្នា​នោះ គឺ​ក្រុម​អគ្គ​ភស្តុភារ​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ ៕

វិ​សិទ្ធ​

កីឡា

អ៊ុំ​ចំរើន​សុំ​សងសឹក​រឿម​ វណ្ណៈ​លើ​សង្វៀន​បាយ័ន​ថ្ងៃអាទិត្យ​នេះ​

M24-b-full*ពុទ្ធ​ឆាយ​កុសល​សងសឹក​ចាន់​សុខ​ហួន​

អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ អ៊ុំ ចំរើន ​ក្លិប​តា​ឡី​ដំរី​មានរិទ្ធ ​បាន​សុំ​ឡើង​ប្រកួត​សងសឹក​អ្នក​ប្រដាល់​រឿ​ម វណ្ណៈ​ សមាគម​កីឡា​ក្រសួងការពារជាតិ​ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អាន​អត្ថបទ​ទាំងស្រុង...

ការ​ប្រកួត​ជើងឯក​ហែល​ទឹក​២០១៣​ចាប់ផ្តើម​ថ្ងៃ​១​មិថុនា​

M23-c-fullការប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក​ឆ្នាំ​២០១៣​ នឹង​ចាប់ផ្តើម​បើក​ការប្រកួត​នៅ​ថ្ងៃទី​១ មិថុនា​ខាងមុខនេះ​ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

អាន​អត្ថបទ​ទាំងស្រុង...


ពុទ្ធ ឆាយ​រិទ្ធី​និង​ឡ​ន​ លឿ​ប​ជួប​សាក​កណ្តាប់​ដៃ​គ្នា​លើ​សង្វៀន​បាយ័ន​

M23-a-fullពុទ្ធ ឆាយ​រិទ្ធី​ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ​ត្រូវ​គេ​ផ្គូផ្គង​អោយ​ប្រកួត​ជាមួយ​ឡ​ន ​លឿ​ប អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​ នា​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៥ ​ខែ​ឧសភា​ ឆ្នាំ​២០១៣​នេះ ​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា ក្រុម​ប៉េតង់​ក្រសួង​មហាផ្ទៃ​ដណ្ដើម​បាន​ពាន​រង្វាន់​លោ​ក​ស ខេង​លើក​ទី​១៣​