kpt_ads_left

Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

cambodia_beer128

-ប្រសាសន៍លោកកឹម សុខុន បង្ហាញការពិតជូនប្រជាពលរដ្ឋ សូមចុចនៅទីនេះ

-សូមស្ដាប់អាយ៉ៃឆ្លើយឆ្លង​រវាង​អ្នក​ខ្លាំង​ទាំង​ពីរ សូមចុចត្រង់នេះ

-កម្មវិធី«លាត​ត្រដាង​ការពិត» សូម​ចុច​ត្រង់​នេះទស្សនាវីដេអូ

-ស្ដាប់សំដីលោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត,

-លោក គង់ គាំ ថារដ្ឋប្រហារឆ្នាំ៧០ ជាសិប្បនិម្មិត សូមចុចត្រង់នេះ

moon-PC

moon-iphon

khmerfast-23-05-2013

អាជ្ញា​កណ្ដាល​បាល់ទាត់​កម្ពុជា​ចំនួន ​៣៥​នាក់​ទទួល​ការ​បំប៉ន​ពី​FIFA

M27-eសហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា​FIFA​នោះ​ បាន​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ មក​បំប៉ន​ដល់​អាជ្ញាកណ្ដាល​កម្ពុជា​ តាមរយៈ​ការ​បើក​វគ្គ​ចំនួន​ប្រាំ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៦ ខែ​​មិថុនា ដល់ ថ្ងៃទី​៣០ ខែ​​មិថុនា ។​

លោក​ដួង មាស​ចំរើន​ដែល​ជា​ប្រធាន​គណៈកម្មការ​អាជ្ញាកណ្ដាល​សហព័ន្ធ​បាល់ទាត់​ចាត់ទុកថា នេះ​ជា​វគ្គ​ដ៏​សំខាន់​មួយ​សម្រាប់​បង្កើន​សមត្ថ​ភាព​យល់ដឹង​បន្ថែម​ទៀត​ដល់​អាជ្ញាកណ្ដាល​កម្ពុជា ។ សិក្ខាកាម​ដែល​ចូលរៀន​ក្នុង​វគ្គ​នេះ មាន​ចំនួន​៣៥​នាក់​ក្នុង​នោះ​មាន​២​នាក់​ជានា​រី ដែល​មកពី​រាជធានី​ភ្នំពេញ ​ខេត្តកណ្ដាល កំពង់ធំ តាកែវ បន្ទាយមានជ័យ ក្លឹប​បាល់ទាត់​ក្រសួងការពារជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គការ​កម្មវិធី Salt និង​មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង កីឡា​។​

សិក្ខាកាម​ទាំង​៣៥​នាក់​នេះ ជា​អាជ្ញាកណ្ដាល ជំនួយការ​អាជ្ញាកណ្ដាល ទាំង​អាជ្ញាកណ្ដាល​កម្រិត FIFA និង​មិនមែន​FIFA ។ ពួកគេ​នឹង​សិក្សា​បន្ថែម​លើ​ចំណុច កែសម្រួល​លើ​ផ្នែក​ខ្លះៗ​នៃ​ច្បាប់​ប្រកួត​នោះ ការអនុវត្ត​លើ​ទីលាន នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​វគ្គ​សិក្សា​នេះ​។ អ្នក​ដែល​ចូលរួម​ក្នុង​វគ្គ​នេះ នឹង​បាន​ទទួល​វិញ្ញាបនបត្រ​ដែល​បញ្ជាក់​ពី​ការចូលរួម​គ្រប់ៗ​គ្នា​។

លោក​ម៉ៃ តុលា ដែល​ជា​អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ជា​ក់ថា វគ្គ​នេះ​បណ្ដុះបណ្ដាល​ដោយ​គ្រូ​ជនជាតិ​ម៉ាឡេស៊ី​ដែល​ការិយាល័យ​អភិវឌ្ឍន៍​របស់ FIFA ប្រចាំ​នៅ​កូឡាឡាំពួរ​បញ្ជូន​មក គឺ​លោក Mohamad Rodzali Yacob

វិ​សិទ្ធ

កីឡា

Ashley Cole ​មាន​ទំនាស់​ពាក្យ​សម្ដី​ជា​មួយ​ Anton Ferdinand ​នៅ​ក្លិប​រាត្រី​

Rith-19-06-13-j-fullកីឡាករ​ Ashley Cole​ របស់​ក្លិប​ Chelsea​ បាន​ទាស់ទែង​គ្នា​ជា​មួយ​កីឡាករ​ Anton Ferdinand ​របស់​ក្លិប Man Utd ​រហូត​ដល់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ដោយ​សារ​ស្រវឹង​ស្រា​ និង​ប៉ះ​សំដី​គ្នា​បន្តិចបន្តួច​នោះ​ នៅ​កន្លែង​ចត​ឡាន​ខាង​ក្រៅ​ក្លិប​រាត្រី​នៅ​ទីក្រុង​ឡូស​អាន់​ជឺ​ឡេស​។​

អាន​អត្ថបទ​ទាំងស្រុង...

កីឡាករ​ Ronaldo​ ​ទទួល​បាន​កិច្ច​ព្រមព្រៀង​ឯតទគ្គកម្ម​១៥៥​លាន​អឺរ៉ូ​

Rith-19-06-13-i-fullយោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ​កីឡាករ​  Cristiano Ronaldo ​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្លិប​  Real Madrid ​ហើយ ​ដើម្បី​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​។​

អាន​អត្ថបទ​ទាំងស្រុង...


ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ​ក្លាយ​ជា​ជើងឯក​បាល់ទាត់​ U-21​ របស់​អឺរ៉ុប​

Rith-19-06-13-h-fullកីឡាករ​ Thiago Alcantara ​បាន​ជួយ​ឲ្យ​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ាញ​ក្រោម​អាយុ​២១​ឆ្នាំ​ទទួល​បាន​ភាព​ល្បី​ល្បាញ​នៅ​ការ​ប្រកួត​ European Championship ​ដោយ​កីឡាករ​ដែល​ជា​គោល​ដៅ​ចង់​បាន​របស់​ក្លិប Man Utd​ ម្នាក់​នេះ​ស៊ុត​ចូល​គោល​ដៅ​ចំនួន​៣​គ្រាប់​ធ្វើ​ឲ្យ​ប្រទេស​របស់​គាត់​បំបាក់​ក្រុម​ជំរើស​ជាតិ​អ៊ីតាលី ​៤-២ ​នៅ​ក្នុង​ទីក្រុង​ច៉េរ​សា​ឡឹម ប្រទេស​អ៊ីស្រាអែល​។​

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា អាជ្ញា​កណ្ដាល​បាល់ទាត់​កម្ពុជា​ចំនួន ​៣៥​នាក់​ទទួល​ការ​បំប៉ន​ពី​FIFA
kpt_ads_left