Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

ផាន់​គ្រាន់​និង​ថុល​មករា​សាក​កណ្ដាប់ដៃ​គ្នា​លើ​សង្វៀន​បាយ័ន​បឹងស្នោរ​ថ្ងៃអាទិត្យ​នេះ​

M28-a*​បឿ​ត​រិទ្ធីសុំ​ស្គាល់​ហុន​គី​រី​

ផាន់​ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​ បន្ទាប់ពី​សាក​កណ្តាប់​ដៃ​បាន​ស្មើ​ជាមួយ​ឱម​សំរេច អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ​កាលពី​កណ្តាល​ខែ​មិថុនា​កន្លងមក​ ពេលនេះ​គេ​បាន​សុំ​សាក​កណ្តាប់ដៃ​ជាមួយ​ថុល​ មករា​អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ម្តង​ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​០១​ ខែ​​កក្កដា ​ឆ្នាំ​២០១២​ នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន ។​

ថុល​មករា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូច​ផាន់​គ្រាន់​ដែរ តែ​ការ​ឡើង​ប្រកួត​ប៉ុន្មាន​ដង​កន្លងមក គេ​ទើប​ស្គាល់​ការ​ចាញ់​ម្តង​តែប៉ុណ្ណោះ កាលពី​ប្រកួត​ជាមួយ​កែវ វិ​រះ អ្នក​ប្រដាល់​ក្លិប​គុជ​សារ​កីឡា​កាលពី​ថ្ងៃទី​១៦​ ខែ​មិថុនា​កន្លង​មក​នេះ ។​មករា មាន​កណ្តាប់​ល្អ ​លឿន រហ័ស ហើយ​គេ​ប្រកួត​ឆ្លាត​ថែមទៀត ។​

ចំណែក ផាន់ គ្រាន់ ក៏​មិន​អន់​នោះ​ដែរ រឿង​វ៉ៃ​លើ​សង្វៀន ។ ជា​អ្នក​ប្រដាល់​ម្នាក់ ​ដែល​មាន​ចិត្តធំ​ជាង​មាឌ វ៉ៃ​មិន​ចេះ​ខ្លាចញញើត​គូប្រកួត​បន្តិច​ណា​ឡើយ ។ ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​ស្មើ​ជាមួយ​ឪ​ម សំរេច អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ។​ផាន់ គ្រាន់ មាន​កណ្តាប់ដៃ​ខ្លាំង រហ័ស ហើយ​លឿន ។ ឯ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់គេ ក៏មាន​លក្ខ​ណះ​ធ្ងន់​ដែរ ។

ទោះជា​យ៉ាងណា សំរាប់​ការជួប​ប្រកួត​រវាង​ផាន់ គ្រាន់ និង ថុល មករា​នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ? ព្រោះថា ទាំង​ថុល មករា​និង​ផាន់ គ្រាន់ អោយតែ​អ្នកណា​ហ៊ាន​ធ្វេសប្រហែស ឬ​វ៉ៃ​រាង​មើលស្រាល​នោះ ប្រាកដជា​ជួប​ការ​បរាជ័យ​មិន​ខាន ។​

បឿ​ត រិទ្ធី អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ប្រកួត​ជាមួយ ហុន គី​រី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក ។ ហុន គី​រី វ៉ៃ​គ្មាន​ផ្លែ​នោះទេ ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ មិនដែល​ចុះ​ញ៉ម​អ្នកណាម្នាក់​នោះឡើយ ។ បឿ​ត រិទ្ធី មាន​ស្នៀត​ជើង​ទាត់ និង​ជង្គង់​អន់​បន្តិច តែ​កណ្តាប់​ដៃ​របស់​គេ​សាហាវ​ណាស់ គឺ​វ៉ៃ​គ្មាន​សំចៃ​ទុក​ទេ​មាន​ប៉ុន្មាន​បញ្ចេញ​ទាំងអស់ លៃ​យ៉ាងណា​យកឈ្នះ​គូប្រកួត​អោយបាន​។ ឯ​ហុន គី​រី​វិញ ក៏​ដូចគ្នា​ដែរ ។ គី​រី មិន​ត្រឹមតែ​វ៉ៃ​មិន​ខ្លាច​ទេ គឺ​ថែមទាំង​ឌឺ​ដាក់​គេ​ទៀតផង ។​

ពីរ​នាក់​នេះ​ជួបគ្នា​ពិបាកធ្វើ​ការ​សន្និដ្ឋាន​រឿង​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ណាស់ ព្រោះ​ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​ពុំ​ទៀងទាត់​ជួន​ល្អ ជួន​អន់ ។​ដូច្នេះ ចាំមើល​តើ​ពីរ​នាក់​នេះ​ជួបគ្នា អ្នកណា​នឹងត្រូវ​អាជ្ញាកណ្តាល​លើកដៃ​ឈ្នះ​នោះ ? ។​ការប្រកួត​ចុងក្រោយ​របស់ បឿ​ត រិទ្ធី គឺ​ប្រកួត​ស្មើ​ជាមួយ​ស៊ីថា សារ៉ាន់ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ឯ ហុន គី​រី​ប្រកួត​ចាញ់​រ៉ា​ក់ វិឆ័យ អ្នក​ប្រដាល់​ក្លិប​កាង​ពល​តូច​លេខ​៧០​ដោយ​ពិន្ទុ ។​

ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ឡើង​ប្រកួត​ជាមួយ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង ។ ស៊ី​ណាត និង​យក្ស​ផ្លែ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក ។​

ស៊ី​ណាត​នេះ ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​ល្អ រហ័ស ហើយ​មាន​ផ្លែ​ល្អ​ថែមទៀត​។ តាំងពី​ឡើង​ប្រកួត​មក ស៊ី​ណាត​វ៉ៃ​ចាញ់​តិច​ដង​ណាស់ ។ ការប្រកួត​ចុងក្រោយ គេ​វាយ​ចាញ់​ម៉ន វិ​រះ អ្នក​ប្រដាល់​ក្លិប​ព្រែក​ឯង​កីឡា​ដោយ​ពិន្ទុ ។​

យុគ យក្ស​ផ្លែ ក៏មាន​ការរីកចំរើន​ខាង​ក្បាច់គុន​ប្រដាល់​ដែរ ។ អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ ក៏​វ៉ៃ​មិនដែល​សូវ​ចាញ់​ដែរ ។ យក្ស​ផ្លែ មាន​មាឌ​មិន​ជាធំ​នោះទេ ហើយ​ទាប​ថែមទៀត ប៉ុន្តែ​ក្នុងការ​ប្រកួត​គេ​ដេញ​វាយ​គូប្រកួត​អោយ​រត់​ពេញ​រេញ ។ ប្រកួត​ចុងក្រោយ យក្ស​ផ្លែ វាយ​ឈ្នះ​អាន មុន្នី អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ។ ចាំមើល តើ​យុគ យក្ស​ផ្លែ អាច​យកឈ្នះ​ចាន់ ស៊ី​ណាត បាន​ឬ​អត់ សំរាប់​ការជួបគ្នា​នេះ ។​

​ ​កីឡាការិនី ម៉ុ​ន សម្រស់ ក្លិប​មិត្ត​ប៉ូលិស នឹង​ឡើង​ប្រកួត​ទូទាត់​បំណុល​ជាមួយ​កីឡា ការិនី​អេ យ៉ា​នុត ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាការិនី​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​បី​លើក​ហើយ ដែល​ក្នុងនោះ​សម្រស់​វាយ​ឈ្នះ​យ៉ា​នុត​ម្តង និង​ចាញ់​ពីរដង ដោយ​ចាញ់ឈ្នះ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។ ម៉ុ​ន សម្រស់ នាង​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្សោយ​ជាង​យ៉ា​នុត ។​ជួបគ្នា​លើក​នេះ ពុំ​ដឹងថា អ្នកណា​ជា​អ្នកឈ្នះ​នោះឡើយ៕

វិ​សិទ្ធ

កីឡា

សារឿន​ចាន់ ​ជួប​វៀត​ប៊ុន​ឌឿ​ន ឯ​ចៅ វិ​រៈ ជួប សឹង្ហ សាវ៉ន​

M21-a-fullសារឿន ចាន់ ដែល​ពីមុន​ហៅថា​រាជសីហ៍​ចាន់​រ៉ា នៃ​ក្លិប​បង្ក្រាប​គ្រឿងញៀន នឹង ត្រូវ​ជួប​ប្រកួត​ជាមួយ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នា​ថ្ងៃអាទិត្យ​ទី​២៦​ខែ​ឧសភា ​ឆ្នាំ​២០១៣ ​នៅ​លើ​សង្វៀន​TV5 Arena

អាន​អត្ថបទ​ទាំងស្រុង...

ឯម​ខ្លឹម​ខ្មៅ​យកឈ្នះ​សៅ ​ប៊ុន​នឿន​ដោយ​ពិន្ទុ​

M20-cម្ចាស់​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​ឯម ខ្លឹម​ខ្មៅ​ ក្លិប​ឫទ្ធី​ពោធិ៍សែន​ជ័យ បាន​ប្រកួត​ឈ្នះ​សៅ ប៊ុន​នឿន​ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​ក្រសួងមហាផ្ទៃ​ដោយ​ពិន្ទុ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៩ ខែ​​ឧសភា​ឆ្នាំ​២០១៣​ លើ​សង្វៀន​បាយ័ន​បឹង​ស្នោរ។

អាន​អត្ថបទ​ទាំងស្រុង...


ស្វាយរៀង​ឈ្នះ​បៀលប្រាយ​២​ទល់​១ ឯ​គីរីវង់​ឈ្នះ​អាស៊ី​អឺរ៉ុប​៤​ទល់​២

M20-a-fullការ​ប្រកួត​ League ​ជើង​ទី​២ ​ថ្ងៃទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៣​ក្រុម​ខេត្ត​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម​បៀ​ល​ប្រាយ ២​ទល់១។ កាលពី​ជើង​ទី១ ក្រុម​ទាំង ២ នេះ​លេង​ស្មើគ្នា ០ ទល់ ០​តែ​ជើង​ទី ២ ខេត្តស្វាយរៀង​រកបាន ៣ ពិន្ទុ​ពី​ការប្រកួត​ជាមួយ​បៀល​ប្រាយ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា ផាន់​គ្រាន់​និង​ថុល​មករា​សាក​កណ្ដាប់ដៃ​គ្នា​លើ​សង្វៀន​បាយ័ន​បឹងស្នោរ​ថ្ងៃអាទិត្យ​នេះ​