Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

បញ្ចប់​ការ​ប្រកួត​បាល់ទះ​Leo Cup​មណ្ឌល​ខេត្ត​ព្រះសីហនុ​

M16-h-full*​​ក្រុម​បញ្ជាការដ្ឋាន​កងទ័ព​ជើងទឹក​ជាប់​លេខ​មួយ !​

ការ​ប្រកួត​បាល់ទះ​ពានរង្វាន់​ Leo​ សម្រាប់​មណ្ឌល​ខេត្ត​ព្រះសីហនុ​បាន​បញ្ចប់​ហើយ ​ដោយ​ក្រុម​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១​ក្រោយពី​យកឈ្នះ​ក្រុម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៣​សិត​ទល់​២​សិត​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១២​នោះ ។​

ជ័យជំនះ​នេះ បាន​ធ្វើវឲ្យ​ក្រុម​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ជាប់​លេខ​មួយ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ ។​

នៅក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ឈ្នះ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​លំបាក​បំផុត គឺ​លទ្ធផល​ក្នុង​ពិន្ទុ​សិត​ទី​១​ពិន្ទុ​២២​ទល់​២៥ សិត​ទី​២​ពិន្ទុ​២៥ ទល់​២១ សិត​ទី​៣​ពិន្ទុ​២៥​ទល់​២០ សិត​ទី​៤​ពិន្ទុ​២០​ទល់​២៥ និង​សិត​ទី​៥​ពិន្ទុ ១៦​ទល់​១៤ ។​

សំរាប់​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ ក្រុម​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​បាន​លេខ ១ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​លេខ ២ ចំពោះ​ក្រុម​ដែល​ចាញ់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​លេខ ៣ និង ៣​ស្ទួន ។

គួរ​បញ្ជាក់ថា ៤ ក្រុម​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​បាន​ឡើង​លេង​បន្ត​វគ្គ​២៤​ក្រុម​ចុងក្រោយ ដែល​មាន​សុទ្ធតែ​ក្រុម​ខ្លាំង​មកពី​មណ្ឌល​ទាំង ៥ ដើម្បី​ប្រកួត​គ្នា​យក​តំណែង​ជា​ជើងឯក​ពានរង្វាន់ Leo 2012 ដែល​មាន​ទឹកប្រាក់ ៤០​លាន​រៀល នោះ៕

វិ​សិទ្ធ​

កីឡា

កែវវិរៈ​ចាញ់​ឈិន​ក្វាន​ង៉ុ​យ ​សាន​វិចិត្រ​ឈ្នះ​ស៊ីថា​សារ៉ាន់​ខណៈ​ម៉ាប់​ឆៃ​យ៉ា​ឈ្នះ​កែវ​រំជោត​ក្នុង​ការ​ប្រកួត​ជុំ​ទី​៣

M25-j-fullសំរាប់​ការប្រកួត​ជម្រុះ​វិល​ជុំ​ដណ្តើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៣,៥​គ​.​ក្រ ក្នុង​ពូល​A ថ្ងៃទី ​២៤ ខែ​ឧសភា ​ឆ្នាំ​២០១៣​នេះ ​នៅ​លើ​សង្វៀន​បឹង​ស្នោរ ម៉ាប់ ឆៃ​យ៉ា​ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ឈិន ក្វាន់​ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ និង សាន វិចិត្រ អ្នក​ប្រដាល់​ក្លិប​ផ្សារ​បឹងទំពុន និង កែវ វិ​រៈ អ្នក​ប្រដាល់​ក្លិប​គុជ​សារ​កីឡា ជា​អ្នក​បានទទួល​៣​ពិន្ទុ​ដូចគ្នា បន្ទាប់ពី​យកឈ្នះ​លើ​ដៃគូ​ប្រកួត។

អាន​អត្ថបទ​ទាំងស្រុង...

បាល់ទាត់​កម្ពុជា​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ J-League​ជប៉ុន​

M25-h-fullលោកនាយ​ឧត្តមសេនីយ៍​សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​បាន​ចុះ អនុស្សរណៈ​យោគយល់​(MOU)​ជាមួយ​លោក Kazumi Ohigashi ប្រធាន​សម្ព័ន្ធ​បាល់ទាត់​អាជីព​ជប៉ុន​(J-League )​កាលពី​យប់​ថ្ងៃទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​ភ្នំពេញ។

អាន​អត្ថបទ​ទាំងស្រុង...


បញ្ចប់​ការប្រកួត​ជើងឯក​ចំបាប់​ឆ្នាំ​២០១៣

M25-b-fullការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ប្រចាំឆ្នាំ​២០១៣​ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា នៅ​សាល​ដំបូលទូក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នោះ បាន​បញ្ចប់​ការប្រកួត​នៅ​ល្ងាច​ថ្ងៃទី​២៤​ ខែ​ឧសភា ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here កីឡា បញ្ចប់​ការ​ប្រកួត​បាល់ទះ​Leo Cup​មណ្ឌល​ខេត្ត​ព្រះសីហនុ​