Loading
KPT-NEWS.COM

អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»

moon-PC

moon-iphon

khmerfast-23-05-2013

សហរដ្ឋអាមេរិក​៖ គម្លាត​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​ធំ​ជាង​នៅ​អាស៊ី​

ហៀ​ល វែ​ល​ឌី

​ថ្មីៗ នេះ ទីប្រឹក្សា​ដើមខ្សែ និង​ជានា​យក កម្មវិធី​អាស៊ី​អ​គ្នេ​យ៍​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បានធ្វើ​អត្ថាធិប្បាយ​មួយ​អំពី គម្លាត​គ្នា​រវាង​គោលនយោបាយ​ពាណិជ្ជកម្ម​ជាក់ស្តែង​របស់​សហរដ្ឋ​អាមេរិក ជាមួយនឹង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ធំ​ទូលាយ​របស់ សហរដ្ឋអាមេរិក ចំពោះ​តំបន់​អាស៊ី ពិសេស​គំនិត​ផ្តើម​ភាពជា​ដៃគូ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កំពុងតែ​មានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​។ លោក​បាន​ចាត់ថ្នាក់​ទំនាក់ទំនង​ប្រទេស​នានា​នៅ​អាស៊ី ជាមួយ​សហរដ្ឋអាមេរិក ហើយ​សូមអោយ​អ្នកធ្វើ​គោលនយោបាយ​នៃ​រដ្ឋបាល​សហរដ្ឋអាមេរិក ពិនិត្យឡើងវិញ​នូវ​គម្លាត​គ្នា​ក្នុង​យុទ្ធសាស្ត្រ​ទាំងពីរ ដែល​ស្មេរ​សូម​លើកយក​ខ្លឹមសារ​ទាំងស្រុង​មក​ជូន​លោកអ្នក​បាន​ជ្រាប​។​

សហរដ្ឋអាមេរិក មាន​គ្រប់​ឧបករណ៍​ក្នុង​ដៃ ដើម្បី​កសាង​នូវ​យុទ្ធសាស្ត្រ​មួយ​ជាប់លាប់ និង​ចីរភាព សំរាប់​ការចូល​ពាក់ព័ន្ធ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ តែ ត្រូវមាន​កិច្ចការ​ប្រុងប្រយ័ត្ន​មួយចំនួន ដើម្បី​នឹង​រៀប​ផ្នែក​សំខាន់ៗ នៃ​គោលនយោបាយ​នេះ​អោយ​វា​ចូលគ្នា​។ តម្រូវ​ការដែល​ជំរុញ​បង្ខិតបង្ខំ​បំផុត គឺ​ធានាថា គោលនយោបាយ​ពាណិជ្ជកម្ម​គាំទ្រ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​របស់​សហរដ្ឋអាមេរិក​។ វ៉ាស៊ីនតោន ត្រូវតែ​ប្រាកដថា វិធី​ធ្វើ​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ជៀសវៀង​បាន​នូវ​ការធ្វើអោយ​ខ្សោយ ឬ​បែកបាក់​អាស៊ាន​។ ប្រការនេះ​សំខាន់​ណាស់ ពីព្រោះ​យុទ្ធសាស្ត្រ​ចូល​ពាក់ព័ន្ធ ដែល​បាន​គូសវាស និង​បកស្រាយ​ដោយ​រដ្ឋការ អូ​បា​ម៉ា បាន​ផ្តោតទៅលើ​ការពង្រឹង​អាស៊ាន ជា “​ស្ទាំង​” នៃ​និ​ម្មា​បក​ម្ម​សេដ្ឋកិច្ច​និង​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ត្រូវការ អាស៊ាន រឹងមាំ​

​ចេញពី​ទស្សនៈ​ភូមិ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក អាស៊ាន ដែល​កាន់តែ​រឹងមាំ​តំណាងអោយ​ផែន​គ្រឹះ​កាន់តែ​រឹងមាំ​សំរាប់​ការកសាង​ស្ថាប័ន​តំបន់​។ អាស៊ាន ដែល​បាន​សមាហរណកម្ម ក៏មាន​ស​ង្គ​ត​ភាព​ជាមួយនឹង​ការអនុវត្ត​តាម​នូវ​វិធី​ផ្អែក​តាម​វិន័យ​តំបន់ សំរាប់​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​ទំនាស់​។ ទស្សនៈទាន​នេះ ស្ថិតនៅ​ជា​ស្នូល​នៃ​ការអន្តរាគមន៍​របស់​រដ្ឋមន្ត្រីការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅឯ​វេទិកា​តំបន់​អាស៊ាន នៅ ហាណូយ កាលពី​ខែ កក្កដា ឆ្នាំ ២០១០​។ សហរដ្ឋអាមេរិក កំពុង​វិនិយោគ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង អាស៊ាន នានា ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​តំបន់​អាស៊ាន និង កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ប្រទេស អាស៊ាន បូក (ADMM+) ជាដើម​។ សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​បានតែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ​លេខាធិការដ្ឋាន​អាស៊ាន នៅ​ហ្សា​ការ​តា​។​

​ការលេង​ល្បែង​និ​ម្មា​ប​កម្ម​ពាក់ព័ន្ធ​នឹង​អាស៊ាន គឺជា​ការប្តេជ្ញា​មួយ​យូរអង្វែង​។ អាស៊ាន កំពុងតែ​វិវត្តន៍ តែ​បច្ចុប្បន្ន​នៅ​មិនទាន់​ជា​រចនាសម្ព័ន្ធ ឬក៏​មាន​វប្បធម៌​ទម្លាប់​ទៅនឹង​ការសន្ទនា និង​ការទូត អាស្រ័យ​តាម​លទ្ធផល​នៅឡើយ​ទេ​។ យ៉ាងណាក្តី អាស៊ាន បាន​បង្ហាញថា​ខ្លួន​ចង់​បង្កើន​ការប្រឹងប្រែង និង​បានចាប់ផ្តើម​ផ្តល់​តម្លៃ​ជា​យុទ្ធសាស្ត្រ​ច្បាស់ៗ ហើយ​។​

​ដោយ​នៅតែ​រក្សា​ការប្តេជ្ញា​ចំពោះ​វេទិកា​អាស៊ី​បូព៌ា និង​និ​ម្មា​បក​ម្ម​តំបន់ ក្នុង​កម្រិត​នយោបាយ​មួយ​សមស្រប នឹង​ធ្វើអោយ​សហរដ្ឋអាមេរិក​មានការ​ប្រឈម​នៅ​ជិត​ពាក់កណ្តាល​អាណត្តិ​។ ក្នុង​តំបន់​មួយ​ដែល​សំខាន់​ដូចជា​អាស៊ី​ប៉ាស៊ីហ្វិក តើ​សហរដ្ឋអាមេរិក​អាចធ្វើ​មានការ​ចូលរួម​ប្រចាំឆ្នាំ​របស់​ប្រធានាធិបតី ជាមួយ​ស្ថាប័ន​ទាំងឡាយ​ដែល​មិនទាន់មាន​រចនាសម្ព័ន្ធ ដើម្បី​ធានាថា បញ្ហា​តឹងតែង​បំផុត សូម្បីតែ​បញ្ហា​មាន​ភាព​រសើប​ខ្ពស់ នឹង​ស្ថិតនៅលើ​របៀបវារៈ ដែល​ច្បាស់​ថា នឹង​អោយ​មន្ត្រី​ថ្នាក់ខ្ពស់​រៀបចំ​សំរាប់​ថ្នាក់ដឹកនាំ​ស្រាយ​បញ្ហា និង​ធ្វើការ​សំរេចចិត្ត បាន​របៀប​ណា​? ចម្លើយ អាស្រ័យ​ទៅនឹង ការកើនឡើង​នៃ​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ប្រាំ​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក (​អូស្ត្រាលី ជប៉ុន កូរ៉េ ហ្វីលីពីន និង​ថៃ​) ដើម្បី​ជួយ​ពង្រឹង​អាស៊ាន និង​ជំរុញ​របៀបវារៈ​អាស្រ័យ​នឹង​លទ្ធផល​។

​របៀបវារៈ​នោះ រាប់បញ្ចូល​នូវ ការអភិវឌ្ឍន៍​ភាពជា​ដៃគូ​ថ្មី ជាមួយ​បណ្តា​ប្រទេស​ទាំងឡាយ ដែលមាន​បន្ទាត់​យុទ្ធសាស្ត្រ​រួមជាមួយ​សហរដ្ឋអាមេរិក ដូចជា ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហ​បុរី និង​វៀតណាម ហើយ កសាង​សមត្ថភាព និង​ជំនឿ​ទុកចិត្ត ក្នុង​បណ្តា​ប្រទេស​ដែលមាន​ការរីកចំរើន​តិច ដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​ក្នុងពេល​ជាមួយគ្នា សហរដ្ឋអាមេរិក ត្រូវតែ​បន្ត​ការវិនិយោគ​ក្នុង​ការកសាង​ទំនាក់ទំនង​ជាមួយ​ចិន​។ សហរដ្ឋអាមេរិក មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​មួយចំនួន​ហើយ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង និង​ដោះដូរ​ទស្សនៈ​គ្នា ដែល​នឹង​កសាង​ជា​ជំនឿ​ទុកចិត្ត និង​សមត្ថភាព ដើម្បី​សហការ​ក្នុង​វិស័យ​កាន់តែ​ច្រើនឡើង យោងតាម​ការឈាន​ទៅ​នៃ​ពេលវេលា​។ ចំណុច​ដែល​ខ្សោយ​បំផុត ក្នុង​ទំនាក់ទំនង​សហរដ្ឋអាមេរិក​/​ចិន នៅតែ​ជាការ​សន្ទនា​ការ​រវាង​យោធា​និង​យោធា វិស័យ​មួយ​ដែល​សហរដ្ឋអាមេរិក នៅតែ​បន្ត​ជំរុញអោយមាន​ការ​វឌ្ឍនភាព​។​

​ទីតាំង​ពាណិជ្ជកម្ម​នៅ​មិនទាន់​រៀបរយ​

​សំរាប់​អ្នក​ដែលមាន​ហេតុផល​ដើម្បី​ចោទសួរ ឬ​ប្រជែង​នឹង​ការចេញមុខ​ជាថ្មី​របស់​សហរដ្ឋអាមេរិក ក្នុងការ​ធ្វើអោយ​មានកា​រពាក់​ព័ន្ធ​ជា​យុទ្ធសាស្ត្រ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ កង្វះ​ស​ង្គ​ត​ភាព​យ៉ាងសំខាន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ពួកគេ​លើក​ហេតុផល​ថា សហរដ្ឋអាមេរិក​កំពុងតែ​គាំទ្រ​អាស៊ាន​រឹងមាំ​មួយ លើ​រណសិរ្ស​សន្តិសុខ និង​នយោបាយ តែ ថា សហរដ្ឋអាមេរិក​ក៏មាន​ការរីករាយ​ដើម្បី​នឹង​បែងចែក​អាស៊ាន ពេលដែល​និយាយ​ពី​ពាណិជ្ជកម្ម​។​

​បញ្ហា​គឺថា មាន​សមាជិក​អាស៊ាន​តែ​បួន​ទេ (​ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហ​បុរី និង​វៀតណាម​) ត្រូវបាន​រាប់បញ្ចូល​ក្នុង​ការចរចា ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ដែលមាន​ប្រាំបួន​ប្រទេស ដែល​សហរដ្ឋអាមេរិក ថា ជា​ស្នូល​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​អាស៊ី​។ ប្រទេស សមាជិក ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក បានប្រកាសថា មានតែ​សមាជិក​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ទេ ដែល​អាច​ទទួល​ការពិចារណា​អោយចូល​បាន​។ តែ ប្រទេស​អាស៊ាន​បី​ទៀត កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មិនមែនជា​សមាជិក APEC ដូចនេះ មិន​អាចមាន​សិទ្ធ​ចូលរួម​ទេ​។​

​និយាយ​ដោយ​ពាក្យ​ផ្សេង​វិញ វា មាន​ការប្រទាំងប្រទើស​គ្នា​រវាង​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​គោលនយោបាយ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។ ខណៈដែល​សហរដ្ឋអាមេរិក និយាយថា ខ្លួន​ចង់​ធ្វើអោយ​អាស៊ាន​រឹងមាំ និង​សមាហរណកម្ម កម្មវិធី​ពាណិជ្ជកម្ម​សំខាន់​របស់ខ្លួន សំរាប់​តំបន់​គិត​ចូល​ប្រទេស​តែ​បួន​ទេ ក្នុងចំណោម​ប្រទេស​សមាជិក ១០ របស់​អាស៊ាន ហើយ​តែ ៧ ទេ ក្នុងចំណោម​ទាំង ១០ ដែលមាន​សិទ្ធ​នឹង​ទទួល​ការ​រាប់បញ្ចូល​។​

​រវាង ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ជាមួយ យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​

​ជន​អាមេរិក​នាំមុខ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ជំហរ​សហរដ្ឋអាមេរិក​នៅ​អាស៊ី បាន​អំពាវនាវ​អោយ​សហរដ្ឋអាមេរិក បកស្រាយ​អោយបាន​ច្បាស់​នូវ គោលដៅ​យូរអង្វែង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហរដ្ឋអាមេរិក​/​អាស៊ាន ដើម្បី​ជួយ​ភ្ជាប់​គម្លាត​នេះ​។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក និង​សមាជិក​សំខាន់ នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​ព្រឹទ្ធសភា លោក Richard Lugar នៃ​គណៈបក្ស​សាធារណរដ្ឋ​មកពី Indiana និង​គណៈកម្មការ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​/​អាស៊ាន នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) យល់ស្រប​តាម​គំនិត​នេះ​។​

​ប្រទេស​នានា រាប់​ចូល​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​ហ្សី​ឡឹ​ន និង​ឥណ្ឌា មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​។ បន្ថែម​លើ​នោះ សមាជិក​ទាំងអស់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា រំពឹងថា​មាន​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ផង ក៏មាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ម្យ៉ាងៗ ជាមួយ​អាស៊ាន​ដែរ​។ ការ​អោយនិយមន័យរ​បស់​ប្រទេស​ទាំងនេះ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ភាគច្រើន​ខុសពី​និយមន័យ​របស់​សហរដ្ឋអាមេរិក ហើយ​មិនមាន​ប្រទេស​ណាមួយ​ប្រកាន់យក​វិធី​ដែល​គ្រប់​ជ្រុងជ្រោយ កំរិត​ខ្ពស់ និង​មាន​ការចង​ដោយ​ផ្លូវច្បាប់ ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចដែល​សហរដ្ឋអាមេរិក​ធ្វើ​នោះទេ​។ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ត្រូវបាន​ផ្តល់​សិទ្ធ​អំណាច​អោយ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​សភា តែ​មិនមាន​សិទ្ធ​អំណាច​ផ្លូវច្បាប់​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​កម្រិត​ទាប ដែល​មិនបាន​ការសម្រេច​យល់ព្រម​ពី​នីតិបញ្ញត្តិ​ទេ​។​

​យ៉ាងនេះ​ក្តី វា​នៅតែមាន​ច្រក​សំរាប់​សហរដ្ឋអាមេរិក​។ រឿង​ដែល​ល្អ​គឺថា ឡាវ កំពុងតែ​សកម្ម ដើម្បី​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អាច​ថា​នៅ​ដំណាច់ឆ្នាំ ២០១២ ហើយ​នៅពេលដែល​រឿង​នោះ​វា​កើតឡើង សមាជិកសភា​អាស៊ាន​ទាំងអស់ នឹង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ បន្ថែម​លើ​នេះ បើ មី​យ៉ាន់​ម៉ា បន្តធ្វើ​អោយមាន​វឌ្ឍន​ភាព ក្នុងការ​កែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​របស់ខ្លួន ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក អាច​នឹងត្រូវ​បន្ថយ ហើយ សហរដ្ឋអាមេរិក​នឹងមាន​សមត្ថភាព​ដោយ​គ្មានអ្វី​រារាំង​តាមផ្លូវ​រចនាសម្ព័ន្ធ ដើម្បី​នឹង​ចូល​ពាក់ព័ន្ធ​អាស៊ាន លើ​សមរភូមិ​សេដ្ឋកិច្ច និង​ធ្វើការ​ដើម្បី​ភ្ជាប់​គោលដៅ​ផ្អែកលើ ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក មិនមែន​សំរាប់តែ​អាស៊ាន​ទេ តែ​គ្រប់​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​

​ដោយ ភ្ជាប់​គោលបំណង​នៃ​ការប្រឹងប្រែង​ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ដើម្បី​បង្កើតអោយមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កំរិត​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយ នៅ​ទូទាំង​អាស៊ី​បា​ស៊ី​ហ្វិ​ក ទៅនឹង​ការចូល​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​អាស៊ាន គឺជា​ការ រុលទៅមុខ​ដ៏​ចាំបាច់ ដើម្បី​នឹង​ផ្គូរ​ផ្គង​គោលនយោបាយ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ជាមួយនឹង​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​របស់​ប្រទេស​។ វា​ក៏​ជា​ជំហាន​មួយ​ចាំបាច់ ឆ្ពោះ​ទៅអោយ​ចិន​ទុកចិត្ត ដើម្បី​នឹងធ្វើ​សកម្មភាព​គោរព​ទៅតាម​វិធាន​នៃ​ល្បែង ហើយ​យល់ព្រម​គោរព​តាម​និយាម​ដែល​ខ្លួន​បាន​បង្កើត​ក្នុងការ​ពិភាក្សា​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​សកម្មភាព​សំខាន់ៗ សំរាប់​សហរដ្ឋអាមេរិក ដើម្បី​នឹង​ចាត់​អោយមាន​ឡើង សំដៅ​អនុវត្ត​អោយបាន​គោលដៅ​នេះ រួមមាន​ដូចតទៅ​៖

១. ប្រកាស​ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន នៅឯ​កិច្ចប្រជុំ មេដឹកនាំ​សហរដ្ឋអាមេរិក​/​អាស៊ាន នៅ​ក្រុងភ្នំពេញ ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១២​។ ដើម្បី​ត្រៀម​អោយ​ការប្រកាស​នេះ សហរដ្ឋអាមេរិក ត្រូវតែ​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នានា ជា​សមូហភាព និង​ជា​ទ្វេភាគី ហើយ​ស្វែងរក​ការគាំទ្រ (​ក​) ចំពោះ ការប្រកាស​ពី​ការបង្កើន​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក​/​អាស៊ាន និង កិច្ចព្រមព្រៀង​ក្របខណ្ឌ​ការវិនិយោគ និង (​ខ​) ការបង្កើត​ជា​យាន​ហៅថា ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន​។ នេះ អាចជា​ក្របខណ្ឌ​ដែល​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ភាពជា​ដៃគូ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​នឹង​រៀបរាប់​ជូនទៅ​សមាជិក​អាស៊ាន​ផ្សេងទៀត ស្តីពី​ស្ថានភាព​នៃ​ការចរចា​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក បង្កើតជា​ក្រុមការងារ​សហរដ្ឋអាមេរិក​/​អាស៊ាន ដើម្បី​គាំទ្រ​ប្រទេស​ជា​សមាជិក ដែល​ចង់​ចូលក្នុង ភាពជា​ដៃគូ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អភិវឌ្ឍ​ផែនការ​កសាង​សមត្ថភាព​ដែលមាន​ការកំណត់​គោលដៅ និង​មាន​ធនធាន​គ្រប់គ្រាន់ សំរាប់​សមាជិក​ដែល​ចង់​ចូលរួម​ដែរ តែ​ត្រូវការ​នូវ​ការគាំទ្រ​។​

​ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន ត្រូវ​កសាងឡើង និង​ធ្វើ​វិត្ថារ​កម្ម លើ​ទំរង់​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​/​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​កន្លងទៅ (​កិច្ចព្រមព្រៀង គិត​ចូល​នូវ​ការប្តេជ្ញា​ជាក់លាក់​មួយចំនួន​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម ដូចជា ការសម្រួល​នីតិវិធី​គយ និង​តម្លាភាព​នៃ​រដ្ឋបាល​គយ ជួយ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។ កាលពី​ឆ្នាំ​កន្លងទៅ ពាណិជ្ជកម្ម​ទំនិញ និង​សេវា​ទៅ​/​មក ហ្វីលីពីន​/​សហរដ្ឋអាមេរិក​មាន​ទំហំ ២០ ពាន់​លាន​ដុល្លារ - www.ustr.gov)​។ ការ​នេះ​នឹង​ធ្វើអោយ​សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន ចរចា និង​ធ្វើការ​ប្តេជ្ញា​មាន​ចរិត​បង្គាប់​អោយ​គោរព​ចំពោះ​ជំពូក​ពន្ធគយ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​ពិភពលោក​។ ការ​នេះ សម​នឹងត្រូវ​បានធ្វើ​វិត្ថារ​កម្មរាប់​បញ្ចូល​នូវ​ជំពូក​នានា​ឯទៀត ដែល​អាច​នឹង​បម្រើ​ជា​ផ្នែក​រួម​សំខាន់ៗ សម្រាប់​រៀបចំ​អោយមាន​ការចូល​ជា​សមាជិក​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​។​

២. ត្រូវ​កែសម្រួល​ភាព​មាន​សិទ្ធ​ទទួល​អោយចូល​ជា​សមាជិក​នៃ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​។ សហរដ្ឋអាមេរិក ត្រូវតែ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់​ជាមួយ​សមាជិក​ឯទៀតៗ នៃ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ដើម្បី កែសម្រួល​ពាក្យពេជន៍ ស្តីពី​ការទទួល​សិទ្ធ​ចូល​ជា​សមាជិក ដើម្បី​បើកទូលាយ​សមាជិកភាព អោយដល់​បណ្តា​ប្រទេស​សមាជិក APEC និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​នេះ មិន​មានន័យថា សមាជិក APEC និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំងអស់ ត្រៀមខ្លួន​សូម​ចូល​ជា​សមាជិក ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ក្នុងពេល​ឆាប់ៗ ខាងមុខ​ណាមួយ​នោះទេ តែ​វា​ជៀស​ពី​ការជាប់​អន្ទាក់​នៃ​ការមិន​រាប់​ពួកគេ​ចូល និង​ការធ្វើអោយមាន​ជា​រណ្តៅ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ធំ​មួយ និង​ទុកជាមុន ប្រឆាំងនឹង​យុទ្ធសាស្ត្រ​តំបន់​ដែល​អាច​គណនា​និង​ជាប់លាប់​យូរអង្វែង​បាន​។​

៣. ផ្តើមគំនិត ភាពជា​ដៃគូ​សេដ្ឋកិច្ច​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មួយ​។ កសាង​អោយមាន​ការគាំទ្រ​ក្នុង​ក្រុម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដើម្បី​មាន​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​នឹងមាន​ស​ង្គ​ត​ភាពជា​មួយ ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន ហើយ​ផ្តល់​ការកសាង​សមត្ថភាព ដើម្បី​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំងអស់ អាច​នឹង​មានបំណង​ចូលរួម​ក្នុង ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក​។​

​ផែនការ​នេះ​ត្រូវ​គិត​ចូល​នូវ​ការប្រឹងប្រែង​ដែល​ផ្តោត​ការយកចិត្តទុកដាក់ ចំពោះ​ការសម្របសម្រួល​កម្មវិធី​ជំនួយ ក្នុងប្រទេស​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​ការកសាង​សមត្ថភាព សំរាប់​ប្រទេស​សមាជិក​ដែលមាន​ការរីកចម្រើន​តិច ត្រៀម​រៀបចំ​ប្រទេស​ទាំងនោះ​អោយចូល​រួមជាមួយ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ជា​សមាជិក​ពេញ​សិទ្ធ​។ នេះ ជា​ដំណើរ​មួយ​ដែល​យូរអង្វែង តែ​វា​ក៏​អាចជួយ​កសាង​នូវ​ជំនឿ​ទុកចិត្ត កិច្ចសហប្រតិបត្តិការ និង​ដឹងបាន​ពី​បេសកកម្ម​រួម​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​

៤. ផ្តោត​ឡើងវិញ​ការយកចិត្តទុកដាក់​ពិភាក្សា​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​/​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​ឥណ្ឌូនេស៊ី ក្រោម​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​សហរដ្ឋអាមេរិក​/​ឥណ្ឌូនេស៊ី ដែលមាន​ស្រាប់​។ ក្រុម​អ្នកជំនាញ​នឹង​ទទួលស្គាល់ថា ការសម្របសម្រួល​ជាមួយ​ឥណ្ឌូនេស៊ី ជា​ទិដ្ឋភាព សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​នេះ​។ ឥណ្ឌូនេស៊ី បានផ្តល់​ជា​សូចនាករ​យ៉ាងច្បាស់​លាស់​ថា ខ្លួន​មិនទាន់​ត្រៀម​រួចរាល់​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ទៀត​ទេ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​/​ចិន ជា​កត្តា​មួយ​ដែល​ធ្វើអោយ​រដ្ឋមន្ត្រី​ពាណិជ​កម្ម​មួយ​មុន​របស់​ប្រទេស​ត្រូវ​បាត់បង់​នូវ​មុខតំណែង​របស់ខ្លួន​។ ឥណ្ឌូនេស៊ី មាន​គោលដៅ​ច្បាស់លាស់ សំរាប់​ការវិនិយោគទុន​ត្រង់​ពី​បរទេស ហើយ​ពាណិជ្ជកម្ម​កំពុង​តែមាន​សារសំខាន់​ខ្លាំង​ឡើង​ចំពោះ​សេដ្ឋកិច្ច​ធំ​បំផុត​នៃ​អាស៊ាន​នេះ​។​

​ដោយ​ដូរ​ការពិភាក្សា ពី សមាជិកភាព ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ឬ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទៅ​បញ្ហា​ថា តើ​ធ្វើយ៉ាងណា​ដើម្បី​រៀបរយ​អោយបាន​ល្អ​ឡើង និង​សម្រប​ភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ឥណ្ឌូនេស៊ី អោយ​ស៊ីគ្នា​នឹង​សេចក្តីត្រូវការ​នាពេល​បច្ចុប្បន្ន កំណត់​គោលដៅ​រួម​អោយបាន (​ដោយសារ​មាន​ច្រើន​) ហើយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​បញ្ហា​ទាំងនេះ​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី ឬ​មធ្យម នឹង​ជួយផ្តល់​កម្លាំង​ដល់​អ្នក​កែសម្រួល ហើយ​ត្រៀម​ប្រទេស​ទាំងពីរ​អោយ​ដើរទៅ​មុខ ក្រោយពី​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ ២០១២ និង ២០១៤​។​

៥. អញ្ជើញ​ចិន​។ សហរដ្ឋអាមេរិក ត្រូវតែ​នាំមុខ​នៅក្នុង​ការធានា​ថា ចិន និង​ក្រុមហ៊ុន​នានា​របស់ខ្លួន ទទួល​ការស្វាគមន៍​អោយចូល ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ គោលដៅ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក តាម​និយមន័យ​ត្រូវ​រាប់បញ្ចូល​នូវ​សេដ្ឋកិច្ច​ធំជាងគេ​បង្អស់​នៃ​តំបន់​។ ការបញ្ជូន​សញ្ញា​មួយ​នេះ​អោយបាន​ហ្មឺ​ង​ម៉ាត់ និង​អោយបាន​ញឹកញាប់ នឹង​ជួយ​ធានា​ដល់​ដៃគូ​សហរដ្ឋអាមេរិក​ទាំងឡាយ​នៅ​ជុំវិញ​អាស៊ី ថា សហរដ្ឋអាមេរិក មិន​ទាមទារ​អោយធ្វើ​ការជ្រើសរើសរ​វា​ង​ចិន និង​សហរដ្ឋអាមេរិក​ទេ តែ ផ្ទុយទៅវិញ ជួយ​រក​ផ្លូវ​ដើម្បីអោយ​អ្នកចូលរួម​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការប្រឹងប្រែង​សមាហរណកម្ម​តំបន់​ផ្អែក​តាម​វិធាន​នានា​។​

​វា​ជាការ​សំខាន់​ណាស់ សំរាប់​សហរដ្ឋអាមេរិក ដើម្បី​នឹង​តម្រឹម​តម្រង់​ភាព​ប្រទាំង​ប្រទើស​គ្នា​ដែល​គិតថា​មាន រវាង​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ខ្លួន និង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​សំរាប់​តំបន់​។ គន្លឹះ​នៃ​ការអនុវត្ត​អោយបាន​សម្រេច​នូវ​គោលដៅ​នេះ ស្ថិតនៅ​កៀក​នឹង​ដៃ​ហើយ​។ ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​ពួកគេ ទាមទារ​អោយមាន​ការទូត​ផ្តោត​ការយកចិត្តទុកដាក់ ការសម្របសម្រួល​នូវ​សារ និង​វិធី​នានា ក្នុងចំណោម​ភ្នាក់ងារ​សហរដ្ឋអាមេរិក និង​រវាង​រដ្ឋបាល និង​សមាជ ហើយក៏​មានការ​ប្តេជ្ញា​នយោបាយ​កម្រិត​ខ្ពស់​ចំពោះ​តំបន់​ផងដែរ​។ ជាការ​វិនិយោគ​មួយ​ដែល​សម​នឹងធ្វើ - តម្រឹម​តម្រង់​ពា​ណិ​ជ្ចក​ម្ម និង​សេដ្ឋកិច្ច ជាមួយ​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ ជា​គន្លឹះ​ចំពោះ​ការលើក​កំពស់​សន្តិសុខ​តំបន់ និង​ការ​ស្រាយ​ទំនាស់​ក្នុង​តំបន់​ដែលមាន​ការរសើប​នានា ដូចជា សមុទ្រ​ចិន​ភាគខាងត្បូង​ជាដើម​៕

សហរដ្ឋអាមេរិក​៖ គម្លាត​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​ធំ​ជាង​នៅ​អាស៊ី​

ហៀ​ល វែ​ល​ឌី

ថ្មីៗ នេះ ទីប្រឹក្សា​ដើមខ្សែ និង​ជានា​យក កម្មវិធី​អាស៊ី​អ​គ្នេ​យ៍​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បានធ្វើ​អត្ថាធិប្បាយ​មួយ​អំពី គម្លាត​គ្នា​រវាង​គោលនយោបាយ​ពាណិជ្ជកម្ម​ជាក់ស្តែង​របស់​សហរដ្ឋ​អាមេរិក ជាមួយនឹង​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ធំ​ទូលាយ​របស់ សហរដ្ឋអាមេរិក ចំពោះ​តំបន់​អាស៊ី ពិសេស​គំនិត​ផ្តើម​ភាពជា​ដៃគូ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​កំពុងតែ​មានការ​ពិភាក្សា​យ៉ាង​ទូលំទូលាយ​។ លោក​បាន​ចាត់ថ្នាក់​ទំនាក់ទំនង​ប្រទេស​នានា​នៅ​អាស៊ី ជាមួយ​សហរដ្ឋអាមេរិក ហើយ​សូមអោយ​អ្នកធ្វើ​គោលនយោបាយ​នៃ​រដ្ឋបាល​សហរដ្ឋអាមេរិក ពិនិត្យឡើងវិញ​នូវ​គម្លាត​គ្នា​ក្នុង​យុទ្ធសាស្ត្រ​ទាំងពីរ ដែល​ស្មេរ​សូម​លើកយក​ខ្លឹមសារ​ទាំងស្រុង​មក​ជូន​លោកអ្នក​បាន​ជ្រាប​។​

សហរដ្ឋអាមេរិក មាន​គ្រប់​ឧបករណ៍​ក្នុង​ដៃ ដើម្បី​កសាង​នូវ​យុទ្ធសាស្ត្រ​មួយ​ជាប់លាប់ និង​ចីរភាព សំរាប់​ការចូល​ពាក់ព័ន្ធ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ តែ ត្រូវមាន​កិច្ចការ​ប្រុងប្រយ័ត្ន​មួយចំនួន ដើម្បី​នឹង​រៀប​ផ្នែក​សំខាន់ៗ នៃ​គោលនយោបាយ​នេះ​អោយ​វា​ចូលគ្នា​។ តម្រូវ​ការដែល​ជំរុញ​បង្ខិតបង្ខំ​បំផុត គឺ​ធានាថា គោលនយោបាយ​ពាណិជ្ជកម្ម​គាំទ្រ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​របស់​សហរដ្ឋអាមេរិក​។ វ៉ាស៊ីនតោន ត្រូវតែ​ប្រាកដថា វិធី​ធ្វើ​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ជៀសវៀង​បាន​នូវ​ការធ្វើអោយ​ខ្សោយ ឬ​បែកបាក់​អាស៊ាន​។ ប្រការនេះ​សំខាន់​ណាស់ ពីព្រោះ​យុទ្ធសាស្ត្រ​ចូល​ពាក់ព័ន្ធ ដែល​បាន​គូសវាស និង​បកស្រាយ​ដោយ​រដ្ឋការ អូ​បា​ម៉ា បាន​ផ្តោតទៅលើ​ការពង្រឹង​អាស៊ាន ជា “​ស្ទាំង​” នៃ​និ​ម្មា​បក​ម្ម​សេដ្ឋកិច្ច​និង​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

ត្រូវការ អាស៊ាន រឹងមាំ​

ចេញពី​ទស្សនៈ​ភូមិ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក អាស៊ាន ដែល​កាន់តែ​រឹងមាំ​តំណាងអោយ​ផែន​គ្រឹះ​កាន់តែ​រឹងមាំ​សំរាប់​ការកសាង​ស្ថាប័ន​តំបន់​។ អាស៊ាន ដែល​បាន​សមាហរណកម្ម ក៏មាន​ស​ង្គ​ត​ភាព​ជាមួយនឹង​ការអនុវត្ត​តាម​នូវ​វិធី​ផ្អែក​តាម​វិន័យ​តំបន់ សំរាប់​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​ទំនាស់​។ ទស្សនៈទាន​នេះ ស្ថិតនៅ​ជា​ស្នូល​នៃ​ការអន្តរាគមន៍​របស់​រដ្ឋមន្ត្រីការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅឯ​វេទិកា​តំបន់​អាស៊ាន នៅ ហាណូយ កាលពី​ខែ កក្កដា ឆ្នាំ ២០១០​។ សហរដ្ឋអាមេរិក កំពុង​វិនិយោគ​ក្នុង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង អាស៊ាន នានា ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា វេទិកា​តំបន់​អាស៊ាន និង កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ប្រទេស អាស៊ាន បូក (ADMM+) ជាដើម​។ សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​បានតែងតាំង​ឯកអគ្គរដ្ឋទូត​ប្រចាំ​លេខាធិការដ្ឋាន​អាស៊ាន នៅ​ហ្សា​ការ​តា​។​

ការលេង​ល្បែង​និ​ម្មា​ប​កម្ម​ពាក់ព័ន្ធ​នឹង​អាស៊ាន គឺជា​ការប្តេជ្ញា​មួយ​យូរអង្វែង​។ អាស៊ាន កំពុងតែ​វិវត្តន៍ តែ​បច្ចុប្បន្ន​នៅ​មិនទាន់​ជា​រចនាសម្ព័ន្ធ ឬក៏​មាន​វប្បធម៌​ទម្លាប់​ទៅនឹង​ការសន្ទនា និង​ការទូត អាស្រ័យ​តាម​លទ្ធផល​នៅឡើយ​ទេ​។ យ៉ាងណាក្តី អាស៊ាន បាន​បង្ហាញថា​ខ្លួន​ចង់​បង្កើន​ការប្រឹងប្រែង និង​បានចាប់ផ្តើម​ផ្តល់​តម្លៃ​ជា​យុទ្ធសាស្ត្រ​ច្បាស់ៗ ហើយ​។​

ដោយ​នៅតែ​រក្សា​ការប្តេជ្ញា​ចំពោះ​វេទិកា​អាស៊ី​បូព៌ា និង​និ​ម្មា​បក​ម្ម​តំបន់ ក្នុង​កម្រិត​នយោបាយ​មួយ​សមស្រប នឹង​ធ្វើអោយ​សហរដ្ឋអាមេរិក​មានការ​ប្រឈម​នៅ​ជិត​ពាក់កណ្តាល​អាណត្តិ​។ ក្នុង​តំបន់​មួយ​ដែល​សំខាន់​ដូចជា​អាស៊ី​ប៉ាស៊ីហ្វិក តើ​សហរដ្ឋអាមេរិក​អាចធ្វើ​មានការ​ចូលរួម​ប្រចាំឆ្នាំ​របស់​ប្រធានាធិបតី ជាមួយ​ស្ថាប័ន​ទាំងឡាយ​ដែល​មិនទាន់មាន​រចនាសម្ព័ន្ធ ដើម្បី​ធានាថា បញ្ហា​តឹងតែង​បំផុត សូម្បីតែ​បញ្ហា​មាន​ភាព​រសើប​ខ្ពស់ នឹង​ស្ថិតនៅលើ​របៀបវារៈ ដែល​ច្បាស់​ថា នឹង​អោយ​មន្ត្រី​ថ្នាក់ខ្ពស់​រៀបចំ​សំរាប់​ថ្នាក់ដឹកនាំ​ស្រាយ​បញ្ហា និង​ធ្វើការ​សំរេចចិត្ត បាន​របៀប​ណា​? ចម្លើយ អាស្រ័យ​ទៅនឹង ការកើនឡើង​នៃ​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត​ប្រាំ​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក (​អូស្ត្រាលី ជប៉ុន កូរ៉េ ហ្វីលីពីន និង​ថៃ​) ដើម្បី​ជួយ​ពង្រឹង​អាស៊ាន និង​ជំរុញ​របៀបវារៈ​អាស្រ័យ​នឹង​លទ្ធផល​។

របៀបវារៈ​នោះ រាប់បញ្ចូល​នូវ ការអភិវឌ្ឍន៍​ភាពជា​ដៃគូ​ថ្មី ជាមួយ​បណ្តា​ប្រទេស​ទាំងឡាយ ដែលមាន​បន្ទាត់​យុទ្ធសាស្ត្រ​រួមជាមួយ​សហរដ្ឋអាមេរិក ដូចជា ប្រ៊ុយណេ ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហ​បុរី និង​វៀតណាម ហើយ កសាង​សមត្ថភាព និង​ជំនឿ​ទុកចិត្ត ក្នុង​បណ្តា​ប្រទេស​ដែលមាន​ការរីកចំរើន​តិច ដូចជា កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​។​

ក្នុងពេល​ជាមួយគ្នា សហរដ្ឋអាមេរិក ត្រូវតែ​បន្ត​ការវិនិយោគ​ក្នុង​ការកសាង​ទំនាក់ទំនង​ជាមួយ​ចិន​។ សហរដ្ឋអាមេរិក មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​មួយចំនួន​ហើយ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង និង​ដោះដូរ​ទស្សនៈ​គ្នា ដែល​នឹង​កសាង​ជា​ជំនឿ​ទុកចិត្ត និង​សមត្ថភាព ដើម្បី​សហការ​ក្នុង​វិស័យ​កាន់តែ​ច្រើនឡើង យោងតាម​ការឈាន​ទៅ​នៃ​ពេលវេលា​។ ចំណុច​ដែល​ខ្សោយ​បំផុត ក្នុង​ទំនាក់ទំនង​សហរដ្ឋអាមេរិក​/​ចិន នៅតែ​ជាការ​សន្ទនា​ការ​រវាង​យោធា​និង​យោធា វិស័យ​មួយ​ដែល​សហរដ្ឋអាមេរិក នៅតែ​បន្ត​ជំរុញអោយមាន​ការ​វឌ្ឍនភាព​។​

ទីតាំង​ពាណិជ្ជកម្ម​នៅ​មិនទាន់​រៀបរយ​

សំរាប់​អ្នក​ដែលមាន​ហេតុផល​ដើម្បី​ចោទសួរ ឬ​ប្រជែង​នឹង​ការចេញមុខ​ជាថ្មី​របស់​សហរដ្ឋអាមេរិក ក្នុងការ​ធ្វើអោយ​មានកា​រពាក់​ព័ន្ធ​ជា​យុទ្ធសាស្ត្រ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ កង្វះ​ស​ង្គ​ត​ភាព​យ៉ាងសំខាន់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។ ពួកគេ​លើក​ហេតុផល​ថា សហរដ្ឋអាមេរិក​កំពុងតែ​គាំទ្រ​អាស៊ាន​រឹងមាំ​មួយ លើ​រណសិរ្ស​សន្តិសុខ និង​នយោបាយ តែ ថា សហរដ្ឋអាមេរិក​ក៏មាន​ការរីករាយ​ដើម្បី​នឹង​បែងចែក​អាស៊ាន ពេលដែល​និយាយ​ពី​ពាណិជ្ជកម្ម​។​

បញ្ហា​គឺថា មាន​សមាជិក​អាស៊ាន​តែ​បួន​ទេ (​ប្រ៊ុយណេ ម៉ាឡេស៊ី សឹង្ហ​បុរី និង​វៀតណាម​) ត្រូវបាន​រាប់បញ្ចូល​ក្នុង​ការចរចា ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ដែលមាន​ប្រាំបួន​ប្រទេស ដែល​សហរដ្ឋអាមេរិក ថា ជា​ស្នូល​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​អាស៊ី​។ ប្រទេស សមាជិក ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក បានប្រកាសថា មានតែ​សមាជិក​នៃ​វេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ទេ ដែល​អាច​ទទួល​ការពិចារណា​អោយចូល​បាន​។ តែ ប្រទេស​អាស៊ាន​បី​ទៀត កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា មិនមែនជា​សមាជិក APEC ដូចនេះ មិន​អាចមាន​សិទ្ធ​ចូលរួម​ទេ​។​

និយាយ​ដោយ​ពាក្យ​ផ្សេង​វិញ វា មាន​ការប្រទាំងប្រទើស​គ្នា​រវាង​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​គោលនយោបាយ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​។ ខណៈដែល​សហរដ្ឋអាមេរិក និយាយថា ខ្លួន​ចង់​ធ្វើអោយ​អាស៊ាន​រឹងមាំ និង​សមាហរណកម្ម កម្មវិធី​ពាណិជ្ជកម្ម​សំខាន់​របស់ខ្លួន សំរាប់​តំបន់​គិត​ចូល​ប្រទេស​តែ​បួន​ទេ ក្នុងចំណោម​ប្រទេស​សមាជិក ១០ របស់​អាស៊ាន ហើយ​តែ ៧ ទេ ក្នុងចំណោម​ទាំង ១០ ដែលមាន​សិទ្ធ​នឹង​ទទួល​ការ​រាប់បញ្ចូល​។​

រវាង ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ជាមួយ យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​

ជន​អាមេរិក​នាំមុខ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ជំហរ​សហរដ្ឋអាមេរិក​នៅ​អាស៊ី បាន​អំពាវនាវ​អោយ​សហរដ្ឋអាមេរិក បកស្រាយ​អោយបាន​ច្បាស់​នូវ គោលដៅ​យូរអង្វែង​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហរដ្ឋអាមេរិក​/​អាស៊ាន ដើម្បី​ជួយ​ភ្ជាប់​គម្លាត​នេះ​។ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក និង​សមាជិក​សំខាន់ នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​ព្រឹទ្ធសភា លោក Richard Lugar នៃ​គណៈបក្ស​សាធារណរដ្ឋ​មកពី Indiana និង​គណៈកម្មការ​យុទ្ធសាស្ត្រ​សហរដ្ឋអាមេរិក​/​អាស៊ាន នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) យល់ស្រប​តាម​គំនិត​នេះ​។​

ប្រទេស​នានា រាប់​ចូល​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​ហ្សី​ឡឹ​ន និង​ឥណ្ឌា មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​។ បន្ថែម​លើ​នោះ សមាជិក​ទាំងអស់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា រំពឹងថា​មាន​សហរដ្ឋអាមេរិក និង​រុស្ស៊ី​ផង ក៏មាន​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ម្យ៉ាងៗ ជាមួយ​អាស៊ាន​ដែរ​។ ការ​អោយនិយមន័យរ​បស់​ប្រទេស​ទាំងនេះ​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ភាគច្រើន​ខុសពី​និយមន័យ​របស់​សហរដ្ឋអាមេរិក ហើយ​មិនមាន​ប្រទេស​ណាមួយ​ប្រកាន់យក​វិធី​ដែល​គ្រប់​ជ្រុងជ្រោយ កំរិត​ខ្ពស់ និង​មាន​ការចង​ដោយ​ផ្លូវច្បាប់ ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចដែល​សហរដ្ឋអាមេរិក​ធ្វើ​នោះទេ​។ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ត្រូវបាន​ផ្តល់​សិទ្ធ​អំណាច​អោយ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​សភា តែ​មិនមាន​សិទ្ធ​អំណាច​ផ្លូវច្បាប់​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​កម្រិត​ទាប ដែល​មិនបាន​ការសម្រេច​យល់ព្រម​ពី​នីតិបញ្ញត្តិ​ទេ​។​

យ៉ាងនេះ​ក្តី វា​នៅតែមាន​ច្រក​សំរាប់​សហរដ្ឋអាមេរិក​។ រឿង​ដែល​ល្អ​គឺថា ឡាវ កំពុងតែ​សកម្ម ដើម្បី​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អាច​ថា​នៅ​ដំណាច់ឆ្នាំ ២០១២ ហើយ​នៅពេលដែល​រឿង​នោះ​វា​កើតឡើង សមាជិកសភា​អាស៊ាន​ទាំងអស់ នឹង​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ បន្ថែម​លើ​នេះ បើ មី​យ៉ាន់​ម៉ា បន្តធ្វើ​អោយមាន​វឌ្ឍន​ភាព ក្នុងការ​កែទម្រង់​នយោបាយ និង​សេដ្ឋកិច្ច​របស់ខ្លួន ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក អាច​នឹងត្រូវ​បន្ថយ ហើយ សហរដ្ឋអាមេរិក​នឹងមាន​សមត្ថភាព​ដោយ​គ្មានអ្វី​រារាំង​តាមផ្លូវ​រចនាសម្ព័ន្ធ ដើម្បី​នឹង​ចូល​ពាក់ព័ន្ធ​អាស៊ាន លើ​សមរភូមិ​សេដ្ឋកិច្ច និង​ធ្វើការ​ដើម្បី​ភ្ជាប់​គោលដៅ​ផ្អែកលើ ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក មិនមែន​សំរាប់តែ​អាស៊ាន​ទេ តែ​គ្រប់​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​

ដោយ ភ្ជាប់​គោលបំណង​នៃ​ការប្រឹងប្រែង​ភាពជា​ដៃគូ​ទូទាំង​ប៉ាស៊ីហ្វិក ដើម្បី​បង្កើតអោយមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កំរិត​ខ្ពស់ និង​គ្រប់​ជ្រុងជ្រោយ នៅ​ទូទាំង​អាស៊ី​បា​ស៊ី​ហ្វិ​ក ទៅនឹង​ការចូល​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង​អាស៊ាន គឺជា​ការ រុលទៅមុខ​ដ៏​ចាំបាច់ ដើម្បី​នឹង​ផ្គូរ​ផ្គង​គោលនយោបាយ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ជាមួយនឹង​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​របស់​ប្រទេស​។ វា​ក៏​ជា​ជំហាន​មួយ​ចាំបាច់ ឆ្ពោះ​ទៅអោយ​ចិន​ទុកចិត្ត ដើម្បី​នឹងធ្វើ​សកម្មភាព​គោរព​ទៅតាម​វិធាន​នៃ​ល្បែង ហើយ​យល់ព្រម​គោរព​តាម​និយាម​ដែល​ខ្លួន​បាន​បង្កើត​ក្នុងការ​ពិភាក្សា​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

សកម្មភាព​សំខាន់ៗ សំរាប់​សហរដ្ឋអាមេរិក ដើម្បី​នឹង​ចាត់​អោយមាន​ឡើង សំដៅ​អនុវត្ត​អោយបាន​គោលដៅ​នេះ រួមមាន​ដូចតទៅ​៖

. ប្រកាស​ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន នៅឯ​កិច្ចប្រជុំ មេដឹកនាំ​សហរដ្ឋអាមេរិក​/​អាស៊ាន នៅ​ក្រុងភ្នំពេញ ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១២​។ ដើម្បី​ត្រៀម​អោយ​ការប្រកាស​នេះ សហរដ្ឋអាមេរិក ត្រូវតែ​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​នានា ជា​សមូហភាព និង​ជា​ទ្វេភាគី ហើយ​ស្វែងរក​ការគាំទ្រ (​ក​) ចំពោះ ការប្រកាស​ពី​ការបង្កើន​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក​/​អាស៊ាន និង កិច្ចព្រមព្រៀង​ក្របខណ្ឌ​ការវិនិយោគ និង (​ខ​) ការបង្កើត​ជា​យាន​ហៅថា ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន​។ នេះ អាចជា​ក្របខណ្ឌ​ដែល​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ភាពជា​ដៃគូ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អាច​នឹង​រៀបរាប់​ជូនទៅ​សមាជិក​អាស៊ាន​ផ្សេងទៀត ស្តីពី​ស្ថានភាព​នៃ​ការចរចា​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក បង្កើតជា​ក្រុមការងារ​សហរដ្ឋអាមេរិក​/​អាស៊ាន ដើម្បី​គាំទ្រ​ប្រទេស​ជា​សមាជិក ដែល​ចង់​ចូលក្នុង ភាពជា​ដៃគូ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អភិវឌ្ឍ​ផែនការ​កសាង​សមត្ថភាព​ដែលមាន​ការកំណត់​គោលដៅ និង​មាន​ធនធាន​គ្រប់គ្រាន់ សំរាប់​សមាជិក​ដែល​ចង់​ចូលរួម​ដែរ តែ​ត្រូវការ​នូវ​ការគាំទ្រ​។​

ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន ត្រូវ​កសាងឡើង និង​ធ្វើ​វិត្ថារ​កម្ម លើ​ទំរង់​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​/​ហ្វីលីពីន ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា​ឆ្នាំ​កន្លងទៅ (​កិច្ចព្រមព្រៀង គិត​ចូល​នូវ​ការប្តេជ្ញា​ជាក់លាក់​មួយចំនួន​ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម ដូចជា ការសម្រួល​នីតិវិធី​គយ និង​តម្លាភាព​នៃ​រដ្ឋបាល​គយ ជួយ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ​។ កាលពី​ឆ្នាំ​កន្លងទៅ ពាណិជ្ជកម្ម​ទំនិញ និង​សេវា​ទៅ​/​មក ហ្វីលីពីន​/​សហរដ្ឋអាមេរិក​មាន​ទំហំ ២០ ពាន់​លាន​ដុល្លារ - www.ustr.gov)​។ ការ​នេះ​នឹង​ធ្វើអោយ​សហរដ្ឋអាមេរិក និង​ប្រទេស​សមាជិក​អាស៊ាន ចរចា និង​ធ្វើការ​ប្តេជ្ញា​មាន​ចរិត​បង្គាប់​អោយ​គោរព​ចំពោះ​ជំពូក​ពន្ធគយ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​ពិភពលោក​។ ការ​នេះ សម​នឹងត្រូវ​បានធ្វើ​វិត្ថារ​កម្មរាប់​បញ្ចូល​នូវ​ជំពូក​នានា​ឯទៀត ដែល​អាច​នឹង​បម្រើ​ជា​ផ្នែក​រួម​សំខាន់ៗ សម្រាប់​រៀបចំ​អោយមាន​ការចូល​ជា​សមាជិក​ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​។​

. ត្រូវ​កែសម្រួល​ភាព​មាន​សិទ្ធ​ទទួល​អោយចូល​ជា​សមាជិក​នៃ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​។ សហរដ្ឋអាមេរិក ត្រូវតែ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់​ជាមួយ​សមាជិក​ឯទៀតៗ នៃ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ដើម្បី កែសម្រួល​ពាក្យពេជន៍ ស្តីពី​ការទទួល​សិទ្ធ​ចូល​ជា​សមាជិក ដើម្បី​បើកទូលាយ​សមាជិកភាព អោយដល់​បណ្តា​ប្រទេស​សមាជិក APEC និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​នេះ មិន​មានន័យថា សមាជិក APEC និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំងអស់ ត្រៀមខ្លួន​សូម​ចូល​ជា​សមាជិក ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ក្នុងពេល​ឆាប់ៗ ខាងមុខ​ណាមួយ​នោះទេ តែ​វា​ជៀស​ពី​ការជាប់​អន្ទាក់​នៃ​ការមិន​រាប់​ពួកគេ​ចូល និង​ការធ្វើអោយមាន​ជា​រណ្តៅ យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ធំ​មួយ និង​ទុកជាមុន ប្រឆាំងនឹង​យុទ្ធសាស្ត្រ​តំបន់​ដែល​អាច​គណនា​និង​ជាប់លាប់​យូរអង្វែង​បាន​។​

. ផ្តើមគំនិត ភាពជា​ដៃគូ​សេដ្ឋកិច្ច​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​មួយ​។ កសាង​អោយមាន​ការគាំទ្រ​ក្នុង​ក្រុម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ដើម្បី​មាន​ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​នឹងមាន​ស​ង្គ​ត​ភាពជា​មួយ ភាពជា​ដៃគូ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​អាស៊ាន ហើយ​ផ្តល់​ការកសាង​សមត្ថភាព ដើម្បី​សមាជិក​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ទាំងអស់ អាច​នឹង​មានបំណង​ចូលរួម​ក្នុង ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក​។​

ផែនការ​នេះ​ត្រូវ​គិត​ចូល​នូវ​ការប្រឹងប្រែង​ដែល​ផ្តោត​ការយកចិត្តទុកដាក់ ចំពោះ​ការសម្របសម្រួល​កម្មវិធី​ជំនួយ ក្នុងប្រទេស​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្តីពី​ការកសាង​សមត្ថភាព សំរាប់​ប្រទេស​សមាជិក​ដែលមាន​ការរីកចម្រើន​តិច ត្រៀម​រៀបចំ​ប្រទេស​ទាំងនោះ​អោយចូល​រួមជាមួយ ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ជា​សមាជិក​ពេញ​សិទ្ធ​។ នេះ ជា​ដំណើរ​មួយ​ដែល​យូរអង្វែង តែ​វា​ក៏​អាចជួយ​កសាង​នូវ​ជំនឿ​ទុកចិត្ត កិច្ចសហប្រតិបត្តិការ និង​ដឹងបាន​ពី​បេសកកម្ម​រួម​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។​

. ផ្តោត​ឡើងវិញ​ការយកចិត្តទុកដាក់​ពិភាក្សា​ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​/​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​/​ឥណ្ឌូនេស៊ី ក្រោម​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​សហរដ្ឋអាមេរិក​/​ឥណ្ឌូនេស៊ី ដែលមាន​ស្រាប់​។ ក្រុម​អ្នកជំនាញ​នឹង​ទទួលស្គាល់ថា ការសម្របសម្រួល​ជាមួយ​ឥណ្ឌូនេស៊ី ជា​ទិដ្ឋភាព សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​នេះ​។ ឥណ្ឌូនេស៊ី បានផ្តល់​ជា​សូចនាករ​យ៉ាងច្បាស់​លាស់​ថា ខ្លួន​មិនទាន់​ត្រៀម​រួចរាល់​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​ទៀត​ទេ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​/​ចិន ជា​កត្តា​មួយ​ដែល​ធ្វើអោយ​រដ្ឋមន្ត្រី​ពាណិជ​កម្ម​មួយ​មុន​របស់​ប្រទេស​ត្រូវ​បាត់បង់​នូវ​មុខតំណែង​របស់ខ្លួន​។ ឥណ្ឌូនេស៊ី មាន​គោលដៅ​ច្បាស់លាស់ សំរាប់​ការវិនិយោគទុន​ត្រង់​ពី​បរទេស ហើយ​ពាណិជ្ជកម្ម​កំពុង​តែមាន​សារសំខាន់​ខ្លាំង​ឡើង​ចំពោះ​សេដ្ឋកិច្ច​ធំ​បំផុត​នៃ​អាស៊ាន​នេះ​។​

ដោយ​ដូរ​ការពិភាក្សា ពី សមាជិកភាព ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក ឬ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទៅ​បញ្ហា​ថា តើ​ធ្វើយ៉ាងណា​ដើម្បី​រៀបរយ​អោយបាន​ល្អ​ឡើង និង​សម្រប​ភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​ឥណ្ឌូនេស៊ី អោយ​ស៊ីគ្នា​នឹង​សេចក្តីត្រូវការ​នាពេល​បច្ចុប្បន្ន កំណត់​គោលដៅ​រួម​អោយបាន (​ដោយសារ​មាន​ច្រើន​) ហើយ​ផ្តោត​ការយកចិត្តទុកដាក់ លើ​បញ្ហា​ទាំងនេះ​ក្នុងពេល​ខាងមុខ​ដ៏​ខ្លី ឬ​មធ្យម នឹង​ជួយផ្តល់​កម្លាំង​ដល់​អ្នក​កែសម្រួល ហើយ​ត្រៀម​ប្រទេស​ទាំងពីរ​អោយ​ដើរទៅ​មុខ ក្រោយពី​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ ២០១២ និង ២០១៤​។​

. អញ្ជើញ​ចិន​។ សហរដ្ឋអាមេរិក ត្រូវតែ​នាំមុខ​នៅក្នុង​ការធានា​ថា ចិន និង​ក្រុមហ៊ុន​នានា​របស់ខ្លួន ទទួល​ការស្វាគមន៍​អោយចូល ភាពជា​ដៃគូ​ទូទាំង​តំបន់​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ គោលដៅ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាមេរិក នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក តាម​និយមន័យ​ត្រូវ​រាប់បញ្ចូល​នូវ​សេដ្ឋកិច្ច​ធំជាងគេ​បង្អស់​នៃ​តំបន់​។ ការបញ្ជូន​សញ្ញា​មួយ​នេះ​អោយបាន​ហ្មឺ​ង​ម៉ាត់ និង​អោយបាន​ញឹកញាប់ នឹង​ជួយ​ធានា​ដល់​ដៃគូ​សហរដ្ឋអាមេរិក​ទាំងឡាយ​នៅ​ជុំវិញ​អាស៊ី ថា សហរដ្ឋអាមេរិក មិន​ទាមទារ​អោយធ្វើ​ការជ្រើសរើសរ​វា​ង​ចិន និង​សហរដ្ឋអាមេរិក​ទេ តែ ផ្ទុយទៅវិញ ជួយ​រក​ផ្លូវ​ដើម្បីអោយ​អ្នកចូលរួម​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការប្រឹងប្រែង​សមាហរណកម្ម​តំបន់​ផ្អែក​តាម​វិធាន​នានា​។​

វា​ជាការ​សំខាន់​ណាស់ សំរាប់​សហរដ្ឋអាមេរិក ដើម្បី​នឹង​តម្រឹម​តម្រង់​ភាព​ប្រទាំង​ប្រទើស​គ្នា​ដែល​គិតថា​មាន រវាង​យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ខ្លួន និង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់ខ្លួន​សំរាប់​តំបន់​។ គន្លឹះ​នៃ​ការអនុវត្ត​អោយបាន​សម្រេច​នូវ​គោលដៅ​នេះ ស្ថិតនៅ​កៀក​នឹង​ដៃ​ហើយ​។ ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​ពួកគេ ទាមទារ​អោយមាន​ការទូត​ផ្តោត​ការយកចិត្តទុកដាក់ ការសម្របសម្រួល​នូវ​សារ និង​វិធី​នានា ក្នុងចំណោម​ភ្នាក់ងារ​សហរដ្ឋអាមេរិក និង​រវាង​រដ្ឋបាល និង​សមាជ ហើយក៏​មានការ​ប្តេជ្ញា​នយោបាយ​កម្រិត​ខ្ពស់​ចំពោះ​តំបន់​ផងដែរ​។ ជាការ​វិនិយោគ​មួយ​ដែល​សម​នឹងធ្វើ - តម្រឹម​តម្រង់​ពា​ណិ​ជ្ចក​ម្ម និង​សេដ្ឋកិច្ច ជាមួយ​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ ជា​គន្លឹះ​ចំពោះ​ការលើក​កំពស់​សន្តិសុខ​តំបន់ និង​ការ​ស្រាយ​ទំនាស់​ក្នុង​តំបន់​ដែលមាន​ការរសើប​នានា ដូចជា សមុទ្រ​ចិន​ភាគខាងត្បូង​ជាដើម​៕

ទស្សនៈស្មេរ

ទស្សនៈ​លីលា ៖ សង្រ្គោះ ឬ​សង្រ្គប់?

មនុស្ស​២​ក្រុម​ដែល​ធ្លាប់​តែ​ប្រឆាំង​គ្នា​ ជា​សត្រូវ​សួរ​ពូជ​នឹង​គ្នា​បាន​សាក​ល្បង​មក​រួម​​បញ្ចូល​គ្នា ជា​ក្រុម​តែ​មួយ​ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ គណបក្ស​សង្រ្គោះ​ជាតិ។ មនុស្ស​ទាំង​២​ក្រុម​នេះ​មួយ​ក្រុម​ដឹកនាំ​ដោយ​«បង​ស៊ី» ជាមនុស្ស​ដែល​ចាញ់​រហូត ចាញ់​ទាំង​ក្នុង​ការ​បោះ​ឆ្នោត​ផង ហើយ​ក៏​ចាញ់​បោក​គេ​គ្រប់​តែ​អាណត្តិផង។ រៀង​រាល់​អាណត្តិ​គណបក្ស​ចាញ់​ឆ្នោត​ខ្លះ​តែង​យក​ក្រុម​«​បងស៊ី» មក​ឲ្យ​ជ្រក​​នៅ​ក្រោម​«កន្ទប» សម្ពន្ធ​ភាព​ប្រឆាំង​ដើម្បី​ត​ថ្លៃ​អំណាច​ជាមួយ​គណបក្ស​ឈ្នះ​ឆ្នោត​... ដល់​តថ្លៃ​ត្រូវ​គ្នា​ក្រុម​«បង​ស៊ី» ត្រូវ​គេ​ធាក់​ចេញ​ដួល​ច្រងាប់​ច្រងិល​ ពេលក្រោក​ឡើង​វិញ​ឥត​ព្រម​មើល​ចំណុច​ខ្សោយ​ខ្លួន​ឯង​ទេ បែរ​ជា​ស្រែក​ជេរ​គេ​ថា ក្បត់​សម្ពន្ធ​ភាព។ ឯ​ក្រុម​«បងខា» គឺ​ជា​ក្រុម​ដែលចូល​ចិត្ត​ច្រងេងច្រងាង​បាន​ផល​ត្រឹមមួយ​ថ្នក់ អួត​ថា​សុទ្ធ​តែ​បាន​មួយ​ជង្រុក... និយាយ​មួយ​ម៉ាត់​ណា​ក៏​សុទ្ធ​តែ​គេ​មិន​ដល់​ខ្លួន​ដែរ... ហើយ​កុំ​ប្រហែស​ឲ្យ​សោះ ជាមួយ​«បងខា» បើ​ហ៊ាន​ប្រហែស​គឺ​ប្រហោង​ហើយ!!

អាន​អត្ថបទ​ទាំងស្រុង...

ទស្សនៈ​លីលា ​៖ ​អ្នកកាសែត​កំពុង​ធុញថប់​

...​ស្ដាប់​ចម្រៀង​អ្វី​ក៏​មិន​ពីរោះ​ដែរ​រាប់​តាំងពី​ចម្រៀង​របស់​ខេមរៈ សិរីមន្ត​រហូតមកដល់​ចម្រៀង​លោក​ព្រាប​សុវត្ថិ​...​មើល​ភាពយន្ត​រឿង​អ្វី​ក៏​អត់​ចូល​ភ្នែក​ដែរ រាប់ទាំង​រឿង​ភាគ​ចិន និង​កូរ៉េ​រហូតដល់​កុន«​កូនជ្រូក​» ដែល​ល្បី​សុសសាយ​ថា​ល្អមើល​រក​លេខ​ដាក់​គ្មាន​នោះ​...​ផឹកស្រា​អី​ក៏​អត់​ឆ្ងាញ់​ដែរ​ រាប់​តាំងពី​ស្រា​១៨​ឆ្នាំ​ឡើង​ទៅ​រហូតដល់​ស្រា​.​ស​ស្វាយរៀង ព្រៃវែង​...​ស្ដាប់​ក៏​អត់​ចូល​ត្រចៀក មើល​ក៏​អត់​ចូល​ភ្នែក ផឹក​ក៏​អត់​ត្រូវមាត់ ព្រោះ​កំពុង​តែ​មាន​អារម្មណ៍​ធុញថប់។

អាន​អត្ថបទ​ទាំងស្រុង...


ទស្សន​ស្មេរ ៖ មើល​ប្រជាធិបតេយ្យ​របស់​ក្រុម​ប្រឆាំង

នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​​អាណត្តិ​ទី ៥ កាន់តែ​ខិតចូល​មកដល់ ​ក្រុម​ប្រឆាំង និង​សម្ព័ន្ធ​មិត្ត​របស់​ពួកគេ​មួយ​ចំនួន បាន​និង​កំពុងតែ​ស្រែក​ប្រកូក​ប្រកាស​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​​ឆាក​អន្តរជាតិ​ថា អវត្តមាន​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ ២០១៣ ខាង​មុខ​នេះ គឺជា​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​ការពិត​សកម្ម​ភាព​របស់​ពួកគេ ត្រូវ​បាន​​មើល​ឃើញ ដើម្បី​គ្រាន់តែ​ធ្វើ​ឲ្យ​កិត្តិ​ស័ព្ទ​របស់​កម្ពុ​ជា​មាន​ភាព​ស្រអាប់​តែប៉ុណ្ណោះ។

អាន​អត្ថបទ​ទាំងស្រុង...


 

ទំនាក់ទំនង

  • អាសយដ្ឋាន: ផ្លូវជាតិលេខ​១, ភូមិឫស្សីស្រស់ សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា
  • ទូរស័​​ព្ទ:+(855) 012 45 2005
  • ទូរសា: +(855) 023 726 617
  • អ៊ីម៉ែល: sophak45@gmail.com
You are here ទស្សនៈស្មេរ សហរដ្ឋអាមេរិក​៖ គម្លាត​ពាណិជ្ជកម្ម និង​យុទ្ធសាស្ត្រ​ធំ​ជាង​នៅ​អាស៊ី​